ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលទើបវិលត្រឡប់ពីការនិរទេសខ្លួនគឺលោកសម រង្ស៊ី នៅថ្ងៃអង្គារនេះ បានស្នើឲ្យប្រធានរដ្ឋប្រគល់អភ័យឯកសិទ្ធិតំណាងរាស្ដ្រមកខ្លួនវិញ។ ស្របពេលដែលលោកបានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យឡើងវិញពីការចុះឈ្មោះរូបលោកក្នុងបញ្ជីបេក្ខជនតំណាងរាស្ដ្រ។
លោកសម រង្ស៊ីត្រូវព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះក្រោយពីលោកត្រូវចោទប្រកាន់ដោយតុលាការខ្មែរពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
នៅក្នុងលិខិតផ្ញើជូនលោកហេង សំរិន ប្រធានរដ្ឋសភាជាតិ លោកសម រង្ស៊ីលើកឡើងថា យោងតាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ដ្រគឺថា តំណាងរាស្ដ្រដែលជាទណ្ឌិតនឹងទទួលបានសុពលភាពនិងអភ័យឯកសិទ្ធិឡើងវិញ ក្រោយពីត្រូវបានលើកលែងទោស។
ដូច្នេះលោកសុំលោកហេង សំរិន«ពិនិត្យនិងសម្រេចផ្តល់សុពលភាពនិងអភ័យឯកសិទ្ធិ» តំណាងរាស្ត្រជូនរូបលោកក្នុង«ស្មារតីបង្រួបបង្រួម ផ្សះផ្សារនិងឯកភាពជាតិ» និងដើម្បីឲ្យរូបលោកមានលទ្ធភាពបំពេញតួនាទីជាតំណាងរាស្ដ្ររបស់ខ្លួនបាន។
លោកយឹម សុវណ្ណ បេក្ខជនតំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការផ្តល់អភ័យឯកសិទ្ធិតំណាងរាស្ដ្រដល់លោកសម រង្ស៊ី នឹងអាចផ្តល់លទ្ធភាពចុះបញ្ជីឈ្មោះបេក្ខជនរូបលោកឡើងវិញបាន។
លោកនិយាយថា៖ «កាលណាជម្រះរឿងទោសទណ្ឌចប់សព្វគ្រប់ហើយ តំណាងរាស្ដ្រត្រូវមានបព្វសិទ្ធិ និងឯកសិទ្ធិផ្សេងៗត្រឡប់មកវិញ។ អញ្ចឹងបើមាន(អភ័យឯកសិទ្ធិ)ត្រឡប់មកវិញហើយ ដោយសារការលុបឈ្មោះអត់មានអាហ្នឹង អញ្ចឹងត្រូវតែឈ្មោះហ្នឹងអាចត្រឡប់មកវិញបាន»។
ដោយឡែកលោកជាម យៀប តំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា មានប្រសាសន៍ថា រដ្ឋសភាបានទទួលសំណើរបស់លោកសម រង្ស៊ីរួចហើយ ប៉ុន្តែលោកមិនដឹង ថាតើគណៈកម្មាការអចិន្ត្រៃនៃរដ្ឋសភាអាចនឹងកោះប្រជុំដើម្បីសម្រេចរឿងនេះនៅពេលណាទេ។
លោកនិយាយថា៖ «ស៊ីសងលើសម្តេចប្រធានរដ្ឋសភាកោះប្រជុំ។ បើសិនជាសម រង្ស៊ីសុំក្នុងនាមសង្គ្រោះជាតិ យើងអត់មានច្បាប់ណាត្រូវឲ្យគាត់ទេ ពីព្រោះក្នុងអាណត្តិទី៤មានតែគណបក្សប្រជាជន៩០កៅអី គណបក្សសម រង្ស៊ី២៦ គណបក្សសិទ្ធិមនុស្ស៣ គណបក្សនរោត្តម រណឫទ្ធិ និងហ៊្វុនស៊ីនប៉ិកពីរៗ»។
ការស្នើសុំអភ័យឯកសិទ្ធិឡើងវិញរបស់ប្រធានគណបក្សជំទាស់ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលសំណើរបស់លោកសុំចុះបញ្ជីបេក្ខជនតំណាងរាស្ដ្រដើម្បីឈរឈ្មោះប្រចាំខេត្តកណ្តាលទល់នឹងបេក្ខភាពរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច។
នៅថ្ងៃដដែលនេះ លោកសម រង្ស៊ីក៏បានសរសេរលិខិតថ្មីមួយទៀតទៅកាន់លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឲ្យលោកពិចារណាឡើងវិញអំពីលទ្ធភាពនៃការដាក់ឈ្មោះលោកក្នុងបញ្ជីអ្នកបោះឆ្នោតនិងក្នុងបញ្ជីបេក្ខជនតំណាងរាស្ដ្រ បន្ទាប់ពីគ.ជ.ប.បដិសេធសំណើនេះកាលពីថ្ងៃច័ន្ទ ដោយសំអាងថា មិនមានមូលដ្ឋានច្បាប់។
គេនៅមិនទាន់ដឹងពីការសម្រេចរបស់គ.ជ.ប. យ៉ាងណានៅឡើយទេមកទល់នឹងល្ងាចនេះ។
លោកសម រង្ស៊ី បច្ចុប្បន្នកំពុងដឹកនាំការឃោសនាដោយគ្មានអភ័យឯកសិទ្ធិតំណាងរាស្ត្រដើម្បីស្វែងរកសំឡេងគាំទ្រសម្រាប់គណបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្តនានាជាមួយអនុប្រធានរបស់លោកគឺលោកកឹម សុខា ខណៈដែលយុទ្ធនាការបោះឆ្នោតរយៈពេលមួយខែនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ខែកក្កដានេះគឺពីរថ្ងៃមុននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រចាប់ផ្តើម៕