ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ថា​ លោក​មិន​បាន​សុំ​ឲ្យ​សភា​អឺរ៉ុប​បិទ​ទីផ្សារ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទេ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) ថ្លែង​សុន្ទរកថាក្នុង​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​មុខ​រដ្ឋសភាជាតិ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) ថ្លែង​សុន្ទរកថាក្នុង​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​មុខ​រដ្ឋសភាជាតិ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ​២០១៤។

លោក​ សម រង្ស៊ី ថ្លែង​ថា ​លោក​មិន​បាន​អំពាវនាវ​ទាល់តែ​សោះ​ ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​របស់​គេ​តែ​ម្តង​នោះ។ ​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​​កំពុងតែ​ឃោសនា​យ៉ាង​អកុសល​ ដោយ​បក​ប្រែ​​ពាក្យ ​សម្តី​របស់​​លោក​ពី​ភាសា​បារាំង​មក​ភាសា​ខ្មែរ​ខុស​ស្រឡះ​ទាំងស្រុង។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក ​សម រង្ស៉ី បាន​បដិសេធ​នៅ​លើ​ទំព័រ ​Facebook ​របស់​លោក​ថា ​លោក​មិន​បាន​ស្នើសុំ​ឲ្យ​សភា​អឺរ៉ុប​បិទ​ទីផ្សារ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទេ​ ដោយ​លោក​ស្តី​បន្ទោសថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​កុហក់​ពលរដ្ឋ ​និង​កម្មករ។​

ការ​បដិសេធ​របស់​លោក​ សម រង្ស៊ី ​កើត​ក្រោយ​ពេល​ដែល​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សហជីពកម្មករ ​និង​កម្មករ​ ដែលខ្លះ​បាន​អះអាង​ថា​ នឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ប្រសិន​បើ​អឺរ៉ុប​ បិទ​ទីផ្សារ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់​ពី​កម្ពុជា​មែន​នោះ។​ តែ​លោក​ សម រង្ស៊ី បាន​ថ្លែង​បំភ្លឺ​ថា​ ការ​អះអាង​ទាំងឡាយ​នោះ​ គឺ​ជា​ការ​មួល​បង្កាច់រូប​លោក​ ដោយ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ អ្វី​ដែល​លោក​បាន​ប្រាប់​ក្រុម​សមាជិក​សភា​អឺរ៉ុប​កាលពី​សប្តាហ៍​មុន​នោះ​គឺ​ថា៖​

«បើ​អស់​លោក​អ្នក​តំណាងរាស្ត្រ​សភា​អឺរ៉ុបធ្វើ​ឲ្យ​អាជ្ញាធរ​ប្រទេស​កម្ពុជា​យល់​ថា​ ទីផ្សារ​សម្លៀក​បំពាក់​នេះ​មិនមែន​បើក​ចំហ​ជានិច្ចកាល ​ដោយ​គ្មាន​លក្ខខណ្ឌ​ទេ​នោះ​ ​នោះ​ពួក​គេ​ទាំង​នោះ​អាច​ចាប់​ផ្តើម​គិតគូរ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។​

(ចុចមើលវីដែអូ​ដែលលោក សម រង្ស៊ី និយាយ​ជាភាសា​បារាំងអំពី​គោលជំហរ​របស់លោកទាក់ទងនឹងតួនាទី​របស់​សភាអ៊ឺរ៉ុបក្នុងការពង្រឹងសិទ្ធិកម្មករ)

លោក​ថ្លែង​ថា ​លោក​មិន​បាន​អំពាវនាវ​ទាល់តែ​សោះ​ ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​របស់​គេ​តែ​ម្តង​នោះ។ ​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាលកំពុងតែ​ឃោសនា​យ៉ាង​អកុសល​ ដោយ​បក​ប្រែពាក្យ ​សម្តី​របស់លោក​ពី​ភាសា​បារាំង​មក​ភាសា​ខ្មែរ​ខុស​ស្រឡះ​ទាំងស្រុង។​ លោក​បាន​ដាក់​បង្ហោះ​ ខ្សែ​អាត់​វីដេអូ​លើ​គេហ​ទំព័រ​លោក​ផង​ដែរ។​

លោក​បន្ត​ថា​ អ្វី​ដែល​លោក​បាន​លើក​ឡើង​នោះ​គឺមិន​ខុស​ពី​អ្វី​ដែល​សហជីព​ធំៗ​នៅ​ប្រទេស​កម្ពុជា​ទេ ដោយ​បាន​ស្នើឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ ដែល​ជា​អ្នក​បញ្ជា​ទិញ​ និង​ជា​ក្រុមហ៊ុន​បរទេស​ទាំង​នោះ ​គិត​គូរ​អំពី​លក្ខខណ្ឌ​ការងារ​ដ៏​លំបាក​វេទនា​របស់​កម្មករ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ដាក់​សម្ពាធ​ឲ្យថៅកែ​រោងចក្រ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ ​ដំឡើងប្រាក់ខែ​ និងកែ​លំអ​លក្ខខណ្ឌ​ការងារ​សម្រាប់​ដល់​កម្មករ​ខ្មែរ​នោះ​ទេ។​ គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ និង​ការ​បកស្រាយ​របស់​លោក សម រង្ស៊ី​ នេះ​ទេ៕

XS
SM
MD
LG