ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោល​គំនិត​យោធា​ថ្មី​រុស្ស៊ី​ចាត់ទុក​អង្គការ​ណាតូ​និង​ស.រ.អា.​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ


អគ្គលេខាធិការ​អង្គការ​ណាតូ​ លោក Jens Stoltenberg និយាយ​នៅ​ទីស្នាក់ការ​កណ្តាល​កំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ណាតូ​នៅក្នុង​រដ្ឋធានី Brussels ប្រទេស​បែលហ្ស៊ិក (Belgium)កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤។
អគ្គលេខាធិការ​អង្គការ​ណាតូ​ លោក Jens Stoltenberg និយាយ​នៅ​ទីស្នាក់ការ​កណ្តាល​កំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ណាតូ​នៅក្នុង​រដ្ឋធានី Brussels ប្រទេស​បែលហ្ស៊ិក (Belgium)កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤។

ប្រទេស​រុស្សី​បាន​អនុម័ត​ការ​បកស្រាយ​ថ្មី​មួយ​នៃ​គោលគំនិត​យោធា​របស់​ខ្លួន​ដោយ​កត់​សម្គាល់​អង្គការ​អូតង់​និង​ស.រ.អ.​ថាជា​ការ​គំរាមកំហែង​ធំ​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន។

លោក​ប្រធានាធិបតី​ Vladimir Putin បាន​យល់ព្រម​ដល់​គោលគំនិត​ថ្មី​នេះ​កាល​ពី​ថ្ងៃ​សុក្រ។​ ស្នូល​នៃ​គោលគំនិត​នេះ​គ្មាន​ការ​កែប្រែ​ពី​ការ​បក​ស្រាយ​មុន​ទេ។​ ផ្នែក​ថ្មីៗ​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដែល​រុស្សី​ឃើញ​នៅ​ក្នុង​ការ​ពង្រីក​អង្គការ​អូតង់​និង​ការ​បង្កើន​ខាង​យោធា​របស់​អង្គការ​នេះ​និង​វិធានការ​របស់​សម្ព័ន្ធភាព​នេះ​ក្នុង​ការ​ធ្វើអ្វី​ដែល​រុស្សី​ចាត់​ទុក​ថា​ជា «មុខងារ​សាកល​ត្រូវ​ធ្វើ​ទ្បើង​ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ»។

មន្ត្រី​ម្នាក់​នៃ​សម្ព័ន្ធ​អូតង់​បាន​និយាយ​ប្រាប់វីអូអេ​ថា«អង្គការ​អូតង់​មិន​បានគំរាម​កំហែង​ប្រទេស​រុស្សីឬ​ប្រទេស​ជាតិ​ណាមួយ​ទេ។ ​វិធានការ​ទាំង​ទ្បាយ​ណា​ដែល​អូតង់​បាន​ធ្វើ​ដើម្បី​ឱ្យ​មាន​ភាព​ប្រាកដ​ប្រជា​អំពី​សន្តិសុខ​នៃ​សមាជិក​របស់​ខ្លួន​ដោយ​មាន​លក្ខណៈ​ការពារ​ច្បាស់​លាស់​ ទៅ​តាម​សមាមាត្រហើយ​ត្រឹមត្រូវ​តាម​ច្បាប់​អន្តរជាតិ។​ ជា​ការ​ពិត​ជាក់​ស្តែង​ គឺ​សកម្មភាព​របស់​រុស្សី​ដោយមាន​រួម​ទាំង​សកម្មភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​និង​ជា​ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​នៃទ្វីប​អឺរ៉ុបផងដែរ»។

អង្គការ​អូតង់​បានបញ្ជាក់​ជា​ថ្មី​ទៀត​ថា​ខ្លួន​ចង់បន្ត​ស្វះស្វែង​ឱ្យមាន​ទំនាក់ទំនង​មួយ​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​ប្រទេស​រុស្សី​ «ក៏​ប៉ុន្តែ​រឿង​នេះ​អាច​ធ្វើ​បាន​លុះត្រា​តែប្រទេស​រុស្ស៊ី​មួយ​នេះគោរព​តាម​ច្បាប់​អន្តរជាតិនិង​គោលការណ៍​អន្តរជាតិ​ ដោយ​មាន​រួម​បញ្ចូល​សិទ្ធិ​របស់​ប្រទេស​ជាតិ​នានា​ក្នុង​ការ​ជ្រើសរើស​អនាគត​ពួក​គេ​ដោយ​សេរី»៕

XS
SM
MD
LG