ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ រិះគន់​ការ​គម្រាម​ដាក់​ទណ្ឌកម្ម​បន្ថែម​របស់​បស្ចឹម​ប្រទេស​ ដោយសារ​បញ្ហា​អ៊ុយក្រែន

ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​ដើរ​នៅ​ក្នុង​អាគារ​ព្រលានយន្តហោះ​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ខាងក្រៅ​ក្រុង​ Donestsk ប្រទេស​អ៊ុយក្រែន​ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ រុស្ស៊ី​ រិះគន់​ការ​គម្រាម​ដាក់​ទណ្ឌកម្ម​បន្ថែម​របស់​បស្ចឹម​ប្រទេស​ ដោយសារ​បញ្ហា​អ៊ុយក្រែន។

ប្រទេស​ រុស្ស៊ី​ បាន​ព្រមាន​បស្ចឹម​ប្រទេស​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើក្រុង​ មូស្គូ​ ដោយ​និយាយ​ថា​ការ​គម្រាម​បែប​នេះ​បង្ហាញ​ថា​បស្ចឹម​ប្រទេស​ប្រឆាំង​មិន​ចង់​ធ្វើ​តាម​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត។​

ស.រ.អា​និង​ក្រុម​មេ​ដឹកនាំ​ខ្លះ​ក្នុង​ទ្វីប​ អឺរ៉ុប​ បាន​គំរាម​ចង់​ដាក់​ទណ្ឌកម្ម​ខ្លាំង​ឡើង​ទៀតមក​លើ​ក្រុង​ មូស្គូ​ បើរដ្ឋាភិបាល​ក្រុង​មូស្គូ​មិន​ឈប់​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត​ទេ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋមន្រ្តី​ការបរទេស​ រុស្ស៊ី​ លោក ​Sergei​ Lavrov​ បាន​ហៅ​ការ​គម្រាម​ទាំង​នោះ​ថា​ជា​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​«បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់»​ចេញ​ពី​ការ​ចាំបាច់​ដើម្បី​ធ្វើ​តាម​លក្ខ​ខ័ណ្ឌ​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ​ ដែល​ទើប​នឹង​ចាប់​ចូល​ជា​ធរមាន​ថ្មីៗ​នេះ។​

កង​យោធា​អ៊ុយក្រែន​បាន​រាយការណ៍​អំពី​ការ​ចុះថយ​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ ក្នុង​ពេល​បី​ថ្ងៃ​ជាប់​គ្នា​ តែ​បាន​ព្រមាន​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួក​បំបែក​ខ្លួន​នៅ​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​រដ្ឋាភិបាល​ រួម​ទាំង​នៅ​ជាយ​ក្រុង​កំពង់ផែ​ Mariupol​ នោះ​ផង៕

XS
SM
MD
LG