ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ក្រុង​ Kharkiv​ កាន់​កាប់​ដោយ​អ៊ុយក្រែន​


ប៉ូលិស​ស្រី​ដើរ​ជិត​សាកសព​ជនរងគ្រោះ​គ្រប​ពី​លើ​ដោយ​ទង់ជាតិ​អ៊ុយក្រែន​នៅ​កន្លែង​រង​ការ​វាយប្រហារ​នៅ​ក្រុង​ Kharkiv ​ប្រទេស​អ៊ុយក្រែន​ នា​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។
ប៉ូលិស​ស្រី​ដើរ​ជិត​សាកសព​ជនរងគ្រោះ​គ្រប​ពី​លើ​ដោយ​ទង់ជាតិ​អ៊ុយក្រែន​នៅ​កន្លែង​រង​ការ​វាយប្រហារ​នៅ​ក្រុង​ Kharkiv ​ប្រទេស​អ៊ុយក្រែន​ នា​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។

កាល​ពី​ថ្ងៃ​អាទិត្យ​ មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​ក្នុង​ក្រុង​ Kharkiv កាន់​កាប់​ដោយ​អាជ្ញាធរ​អ៊ុយក្រែន​ នៅ​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​នៅ​ទីនោះ និងនៅ​កន្លែង​ឯ​ទៀតៗ​បាន​ប្រារព្ធខួប​មួយ​ឆ្នាំនៃ​ការ​ទម្លាក់​តំណែង​លោក​ Viktor Yanukovych ប្រធានាធិបតី​លម្អៀង​ទៅ​ខាងអាជ្ញាធរវិមាន​ក្រឹមទ្បាំង។​

អាជ្ញាធរបាននិយាយ​ថាមាន​មនុស្ស​យ៉ាង​តិចណាស់​១០​នាក់​ទៀត​បាន​ត្រូវ​របួសដោយ​ការផ្ទុះ​គ្រាប់បែកនេះ​នៅ​ក្នុង​ការ​ដើរក្បួន​មួយ​រំឭក​ដល់​ការ​ទម្លាក់​លោក​ Yanukovych ចេញពី​តំណែង។ក្រុង Kharkiv ឋិត​នៅជាង​២០០គ.ម.ពីខ្សែ​បន្ទាត់ជួរ​មុខ​ដែល​នៅទី​នោះក្រុម​ទាមទារ​បំបែករដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សីបានប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋាភិបាល​ក្រុង Kyiv ក៏​ប៉ុន្តែក្រុម​ឧទ្ទាម​បានធ្វើការ​តវ៉ា​ប្រកប​ដោយ​អំពើ​ហិង្សានៅ​ក្នុងក្រុង​ធំបំផុត​នៃ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែនកាលពី​ឆ្នាំទៅមិញ។

ក្រុម​ប៉ូលិស​បាននិយាយ​ថា​ជន​ជាប់​សង្ស័យ​មួយចំនួន​បាន​ត្រូវ​ចាប់​ខ្លួននៅ​ក្នុងការ​វាយ​ប្រហារ​កាលពី​ពេល​ថ្មីបំផុតនេះ​ ដោយ​មន្ត្រី​សន្តិសុខ​អ៊ុយក្រែន​ម្នាក់​បាននិយាយថា​ពួក​ជនទាំង​នេះ​បាន​ថ្លែង​ថា​ពួក​គេ​បាន​ទទួល​អាវុធ​និង​ការហ្វឹកហ្វឺន​នៅ​ក្នុងប្រទេស​រុស្សី។​

ប្រជារាស្ត្រ​អ៊ុយក្រែន​រាប់ពាន់នាក់​ដឹកនាំដោយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro Poroshenko បានប្រារព្ធ​ពិធី​មួយ​ដោយ​សន្តិវិធីនៅ​ក្នុងទីលាន​ឯករាជ្យ​ដើម្បី​រំឮក​ខួបនេះ និង​រំឭក​ដល់​មរណភាព​របស់ក្រុម​បាតុករ​ប្រឆាំងនឹងលោក​Yanukovich ១០០​នាក់កាល​ពី​ឆ្នាំទៅ​មិញ៕

XS
SM
MD
LG