រដ្ឋសភានិងព្រឹទ្ធសភារុស្ស៊ីយល់ព្រមធ្វើឧបសម្ព័ន្ធតំបន់៤របស់អ៊ុយក្រែន
សភាជាន់ខ្ពស់របស់រុស្ស៊ីបានផ្តល់សច្ចាប័ននៅថ្ងៃអង្គារនេះលើសន្ធិសញ្ញាជាមួយតំបន់អ៊ុយក្រែនចំនួនបួនដើម្បីបញ្ចូលទៅក្នុងប្រទេសរុស្ស៊ី។ តំបន់ទាំងបួនមាន Donetsk តំបន់ Luhansk តំបន់ Kherson និងតំបន់ Zaporizhzhia។ ការយល់ព្រមនេះកើតឡើងមួយថ្ងៃបន្ទាប់ពីសភាជាន់ទាបបានយល់ព្រមកាលពីថ្ងៃចន្ទលើសន្ធិសញ្ញានេះបន្ទាប់ពី «ការធ្វើប្រជាមតិ» ដែលរៀបចំដោយវិមានក្រឹមឡាំងនៅក្នុងតំបន់ទាំងបួន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាយ៉ាងឆាប់រហ័សលើសន្ធិសញ្ញាដែលបានផ្តល់សច្ចាប័ន ដើម្បីបញ្ចប់ដំណើរការស្រូបយកតំបន់ទាំងនេះ បើទោះបីជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តកើតមាននៅក្នុងតំបន់ទាំងនោះក៏ដោយ។ លោកម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីរាយការណ៍ក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍»(Primary Sources) ដូចតទៅ៖