ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក កំពុង​ចរចា​គ្នា​អំពី​ការបន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ New START


រូបឯកសារ៖ លោក Nikolai Patrushev ជា​ប្រធាន​ក្រុមប្រឹក្សា​សន្ដិសុខ​របស់​រុស្ស៊ី ថ្លែង​នៅក្នុង​សន្និសីទ​ស្តីអំពី​សន្តិសុខ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៦។
រូបឯកសារ៖ លោក Nikolai Patrushev ជា​ប្រធាន​ក្រុមប្រឹក្សា​សន្ដិសុខ​របស់​រុស្ស៊ី ថ្លែង​នៅក្នុង​សន្និសីទ​ស្តីអំពី​សន្តិសុខ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៦។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្រទេស​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​កំពុង​ពិភាក្សា​គ្នា​យ៉ាង​មុតមាំ​អំពី​ការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ ដែល​នឹង​ផុត​កំណត់​នៅ​សប្ដាហ៍​ក្រោយ​នេះ។ នេះ​បើ​យោង​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដែល​មាន​ឈ្មោះ​ថា New START ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១០ ដាក់​កំហិត​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឲ្យ​មាន​ត្រឹមតែ ១.៥៥០ គ្រាប់​ប៉ុណ្ណោះ​ដែល​អាច​ប្រើប្រាស់​បាន សម្រាប់​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ប្រទេស​ទាំង​ពីរ​នេះ​ គឺ​ជា​អ្នក​ត្រួតត្រា​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

ការ​ចរចា​លើ​ការ​បន្ត​អនុវត្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ ​ត្រូវ​បាន​ជាប់​គាំង នៅ​ក្នុង​សម័យ​លោក Donald Trump ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដោយ​នៅ​ពេល​នោះ លោក​បាន​ទទូច​ឲ្យ​ប្រទេស​ចិន​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ដែរ បើ​ទោះបីជា​រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​គំនិត​នេះ​យ៉ាង​ដាច់​អហង្ការ​ក៏ដោយ។

ក្រុមប្រឹក្សា​សន្ដិសុខ​របស់​រុស្ស៊ី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក Nikolai Patrushev ដែលជា​ប្រធាន​របស់​ក្រុម​ប្រឹក្សា​នេះ បាន​និយាយ​ជាមួយ​នឹង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan អំពី​ការ​បន្ដ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ៕

XS
SM
MD
LG