ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​ចិន​បង្កើន​ចំណង​ទាក់ទង​វិស័យ​ការពារ​ជាតិ​នៅ​ឯ​«ការ​ចរចា​ដ៏​មាន​សារៈសំខាន់»


រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Andrei Belousov ជួប​ជាមួយ​ អនុ​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​​ចិន​គឺ​លោក Zhang Youxia នៅ​ទី​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៤។
រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Andrei Belousov ជួប​ជាមួយ​ អនុ​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​​ចិន​គឺ​លោក Zhang Youxia នៅ​ទី​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៤។

រុស្ស៊ី​និង​ចិន​បង្កើន​ចំណង​ទាក់ទង​វិស័យ​ការពារ​ជាតិ​នៅ​ឯ​«ការ​ចរចា​ដ៏​មាន​សារៈសំខាន់»​
ចិន​និង​រុស្ស៊ី​បាន​ធ្វើ​ការ​ចរចា​រឿង​វិស័យ​ការពារ​ជាតិ​និង​យោធា​«ដ៏​មាន​សារៈ​សំខាន់»​ដើម្បី​ជំរុញ​ចំណង​ទាក់ទង។ នេះ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ដែល​បានថ្លែង​កាលពី​ថ្ងៃ​អង្គារ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពង្រឹង​«ភាពជា​ដៃគូ​គ្មាន​ការកម្រិត​ហើយ​បាន​បង្កើន​ការរិះគន់​ការ​ខំប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បន្ត​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អាស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

«ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និង​ចិន​ត្រូវ​រួបរួម​គ្នា​នៅ​ក្នុង​ការវាយ​តម្លៃ​របស់​ពួកគេ​នៃ​ដំណើរការ​សាកល​លោក ហើយ​ក្រសួង​ការពារ​ជាតិ​ទាំង២មាន​ការយល់​រួមគ្នា​អំពី​អ្វី​ដែល​ចាំបាច់​ធ្វើ​ឱ្យ​សម្រេច​នៅ​ក្នុង​ស្ថានការណ៍​នៅ​ពេល​បច្ចុប្បន្ន​នេះ»។ នេះ​បើ​តាម​ការចុះ ផ្សាយ​នៅ​លើ​សារ​តាម​តេឡេក្រាម​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ដែល​បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Andrei Belousovមក​ចុះផ្សាយ។

លោកBelousovបាន​និយាយ​ថា​លោក​បាន​ជួប​ជាមួយ​អនុ​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិមចិន​គឺ​លោក Zhang Youxiaដើម្បី​ធ្វើការ​ចរចា«ដែល​មាន​សារៈ​សំខាន់បំផុត»។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​បន្ទាប់ពី​ជំនួប​នោះ​ថា​ភាគី​ទាំង២សង្ឃឹម​នឹង​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​កាន់តែ​ស៊ី​ជម្រៅ​ហើយ​នឹង​ពង្រីក​ចំណង​ទាក់ទង​យោធា​និង​រក្សា​ការផ្លាស់ប្តូរ​កម្រិត​ខ្ពស់។

ដំណើរ​ទស្សនកិច្ច​របស់​លោកBelousovទៅកាន់​រដ្ឋធានី​ប៉េកាំង​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​យោធា​ចិន​បាន​សន្យា​ចាត់វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ ប្រសិនបើ ចាំបាច់ បន្ទាប់ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​មួយ​ថ្ងៃ​ដែល​ចិន​បាន​និយាយ​ថា​ជា​ការព្រមាន​ដល់​«សកម្មភាព​បំបែក​រដ្ឋ»​និង​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ពី​រដ្ឋាភិបាល​តៃវ៉ាន់​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG