ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំនាច​ AK ឈ្នះ​ការបោះឆ្នោត​នៅ​តួកគី


ប្រជាជន​គ្រវី​ទង់ជាតិ​និង​រូប​ថតប្រធានាធិបតី​តួកគី Recep Tayyip Erdogan ខណៈ​ពួក​គេ​អបអរ​ជ័យ​ជំនះ​របស់​គណបក្ស​កាន់​អំនាច​​ AK ដែល​ទើប​ឈ្នះ​ការបោះ​ឆ្នោត​ នៅ​ទី​ក្រុង​ Ankara កាល​ពី​ថ្ងៃ​ទី​២​ ខែ​វិ​ច្ឆិកា ឆ្នាំ​២០១៥។​
ប្រជាជន​គ្រវី​ទង់ជាតិ​និង​រូប​ថតប្រធានាធិបតី​តួកគី Recep Tayyip Erdogan ខណៈ​ពួក​គេ​អបអរ​ជ័យ​ជំនះ​របស់​គណបក្ស​កាន់​អំនាច​​ AK ដែល​ទើប​ឈ្នះ​ការបោះ​ឆ្នោត​ នៅ​ទី​ក្រុង​ Ankara កាល​ពី​ថ្ងៃ​ទី​២​ ខែ​វិ​ច្ឆិកា ឆ្នាំ​២០១៥។​

ជាមួយ​នឹង​ចំនួន​៩៥​ភាគរយ​នៃ​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​ហើយ​នោះ​ គណបក្ស​របស់​លោក​ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan ​កំពុង​នាំមុខ​គេ​នៅក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្រោយ​ក្រុម​អ្នក​បោះឆ្នោត​បាន​ទៅ​កាន់​ស្ថានីយ​បោះឆ្នោត​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ប្រាំខែ។

​គណបក្ស​បួន​ក្នុង​បណ្តា​គណបក្ស​១៦​ ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​នឹង​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ដោយ​គណបក្សយុត្តិធម៌និង​ការ​អភិវឌ្ឍ​ហៅ​កាត់​ថា​ AKP ​ឈ្នះ​ឆ្នោត​បាន​សំឡេង​លើស​បន្តិចបន្តួច។​

គណបក្ស​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​ Kurde ហៅ​កាត់​ថា​ HDP ដែល​មាន​សន្លឹក​ឆ្នោត​គាំទ្រ​តាម​ការ​តម្រូវ​១០​ភាគរយ​ និង​គណបក្ស​ប្រឆាំង​ពីរ​ទៀត​គឺ​គណបក្ស​ MHP​ និង​ CHP ក៏​នឹង​មាន​កៅ​អី​នៅ​ក្នុង​សភា​ដែរ។

លោក Erdogan បាន​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី​នៅ​ក្រោយ​គណបក្ស​ AKP ​បាន​បាត់បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​អង្គការ​នីតិបញ្ញត្តិ​កាល​ពី​ខែ​មិថុនា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៣​ឆ្នាំ​ ហើយ​លោក​នាយករដ្ឋមន្ត្រី​ Ahmet Davutoglu ​គ្មាន​ជោគជ័យ​ក្នុង​ការបង្កើត​ក្រុម​ចម្រុះ​គ្រប់គ្រង​មួយ​នៅ​ក្នុង​សភា។

មាន​អ្នក​បោះឆ្នោត​ប្រមាណ​៨៨ភាគ​រយ​បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​មាន​១០​ភាគរយ​ច្រើន​ជាង​ការ​បោះឆ្នោត​កាល​ពី​ខែមិថុនា។

ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​តួកគី​មាន​បញ្ហា​សេដ្ឋកិច្ច​មាន​អំពើ​ហិង្សា​ជា​ថ្មី​រវាង​រដ្ឋាភិបាល​នឹង​គណបក្ស​កម្មករ Kurdistan ហៅ​កាត់​ថា​ PKK ដែល​ជា​ក្រុម​មួយ​នៅ​ក្រៅ​ច្បាប់​និង​បាន​តស៊ូ​យូរ​មក​ហើយ​ ដើម្បី​ឱ្យ​មាន​ស្វ័យភាព​ពី​រដ្ឋាភិបាល​ក្រុង​ Ankara និង​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការបំផ្ទុះ​គ្រាប់​បែក​ពីរ​នៅ​ក្នុង​ការដើរ​ក្បួន​សន្តិភាព​មួយ​កាល​ពី​ខែ​មុន​មុន​នេះ​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១៣០​នាក់​បាត់បង់​ជីវិត៕

XS
SM
MD
LG