ភ្នំពេញ៖ សាសនិកផ្សេងៗក្នុងប្រទេសកម្ពុជាបានចូលរួមបួងសួងឧទ្ទិសកុសលផលបុណ្យដល់ព្រះបរមសពសម្តេចនរោត្តម សីហនុ នៅពេលដែលព្រះបរមសពនឹងទទួលការប្រទានព្រះភ្លើងនៅថ្ងៃចន្ទទី៤ខែកុម្ភៈនេះ។
ក្នុងព្រះវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ៨នៃសង្កាត់ច្រាំចំរេះ រាជធានីភ្នំពេញ សាសនិកអ៊ីស្លាមប្រមាណជាង១០០នាក់បានសូត្រធម៌ដូចធម្មតាកាលពីល្ងាចថ្ងៃសុក្រ ប៉ុន្តែក្នុងពេលនោះក៏មានការឧទ្ទិសថ្វាយព្រះពរដល់ព្រះបាទសម្តេចសីហនុ ក្នុងកំឡុងពេលកាន់ព្រះមរណទុក្ខនេះដែរ។
លោក អាប៊ូ បាកាត់ ភូឈួយទី១នៃវិហារឥស្លាមនេះថ្លែងប្រាប់វីអូអេផ្នែកខេមរភាសា ថា ប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងពេលកំពុងបួងសួងតែងតែឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រខ្មែរ។
«យើងខ្ញុំជាឥស្លាមហ្នឹងមិនមានពិធីអ្វីធំដុំទេ គ្រាន់តែក្រោយពីថ្វាយបង្គំមួយថ្ងៃប្រាំដងពេលហ្នឹងគឺពួកខ្ញុំទាំងអស់គ្នាលើកដៃប្រណមសូមបួងសួងព្រះអាឡោះជាម្ចាស់ឱ្យសម្តេចបានសេចក្តីសុខសប្បាយតរៀងទៅ។»
អង្គុយក្នុងព្រះវិហារជាមួយគ្នា លោក ហាន់ ហ្វាស់ បាននិយាយក្នុងទឹកមុខស្រពាប់ស្រពោនថា ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រជាការសោកស្តាយដ៏ធំមួយរបស់ពលរដ្ឋខ្មែរឥស្លាម។
«អ្នកកាន់សាសនាឥស្លាមក្នុងប្រទេសកម្ពុជានេះ ក៏ដូចជាប្រជាជនទាំងអស់មានការសោកស្តាយទុក្ខព្រួយដូចៗគ្នា។»
ជាមួយគ្នានេះ តាមការឱ្យដឹងរបស់លោក អាជ្ញាធរ សហគមន៍ឥស្លាមក៏បានផ្សព្វផ្សាយឱ្យពលរដ្ឋខ្មែរឥស្លាមទូទាំងប្រទេសចូលរួមកាន់ព្រះមរណទុក្ខនេះផងដែរ ដោយតម្រូវឱ្យពួកគាត់តមមិនឱ្យមានការរាំរែក និងចាក់ភ្លេងសប្បាយក្នុងពិធីផ្សេងៗនោះទេ។
ថ្លែងស្រដៀងគ្នានេះដែរ លោក ដូង សាវង់ នាយកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា បានឱ្យដឹងថាចំពោះគ្រឹស្តបរិស័ទនៅតាមវិហារគ្រឹស្តសាសនាមួយចំនួននៅកម្ពុជាក៏បានប្រារព្ធថ្វាយជូនព្រះវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុផងដែរ។
«ធម្មតាយើងហែរព្រះសពនៅថ្ងៃទី១ ប៉ុន្តែយើងជ្រើសយកមុនបន្តិច អញ្ចឹងនៅថ្ងៃទី២៩ នៅព្រះសហគមន៍ផ្សារតូចវេលាម៉ោង៦ល្ងាច យើងជួបជុំគ្រិះបរិស័ទប្រមាណ៥០០ទៅ៦០០នាក់ ហើយពេលនោះយើងថ្វាយអភិបូជាពិសេសសម្រាប់ព្រះករុណាដើម្បីព្រះជាម្ចាស់ថ្វាយព្រះពរដល់លោក។ មានន័យថា យើងទួលអង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលយកព្រះវិញ្ញាក្ខន្ធរបស់ព្រះមហាក្សត្ររបស់យើងឱ្យចូលនៅក្នុងព្រះរាជរបស់ព្រះជាម្ចាស់ ចូលក្នុងសេចក្តីសុខសាន្ត អំណរសប្បាយតាមសាសនារបស់យើង»។
ក្រៅពីការរៀបចំពិធីសាសនានៅតាមវត្តអារាមព្រះពុទ្ធសាសនា ព្រះវិហារឥស្លាម និងព្រះវិហារគ្រឹស្ត ក៏មានការតាំងរូបព្រះឆាយាល័ក្ខណ៍ព្រះបាទនរោត្តមអមដោយកម្រងផ្កា និងធូបទៀនសម្រាប់គោរពបូជា នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន និងសាលារៀនជាច្រើនក្នុងប្រទេសផងដែរ។
ដោយឡែកព្រះសង្ឃព្រះពុទ្ធសាសនាមិនបានប្រារព្ធពិធីពិសេសណាមួយទេនៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែគណៈកម្មការវត្តភាគច្រើនដែលវីអូអេខេមរភាសាបានជួបនោះឲ្យដឹងថា ការបួងសួងសម្រាប់វិញ្ញាណក្ខន្ធសម្តេចឪនរោត្តម សីហនុ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ និងថ្ងៃច័ន្ទនេះ។
កំពុងគង់លើកុដិ ព្រះតេជគុណ សុខ ប៊ុនធឿន ចៅអធិការវត្តនន្ទមុន្នី មានសង្ឃដីកាថា វត្តរបស់ព្រះតេជគុណតែងតែប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាជាហូរហែជូនដល់ព្រះបាទសីហនុ តាំងពីពេលទ្រង់សោយព្រះទិវង្គតមក។
«នៅពេលព្រះអង្គសោយទិវង្គតថ្មីៗ វត្តអាត្មាហ្នឹង និងពុទ្ធបរិស័ទចំណុះជើងវត្តជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក៏បានសហការគ្នាធ្វើពិធីបង្សុកូលដ៏ធំដែរកាលនោះ ហើយក្រោយមកទៀតពិធីកាន់ហ្នឹងយើងធ្វើជាហូរហែ។ នៅថ្ងៃបូជានឹងរៀបចំយាយតាទាំងអស់ជាង១០០នាក់ឯណោះ ហើយព្រះសង្ឃទាំងអស់នឹងជួបជុំគ្នាលើឋានសាលា ដើម្បីរៀបចំពិធីតាមបែបសាសនា ដូចមានព្រះសង្ឃធ្វើនមស្ការចម្រើនព្រះបរិត្តសមាទានសីលហើយយើងធ្វើពិធីបង្សុកូលបន្តទៀត»។
ក្រៅពីវត្តនន្ទមុន្នី គេសង្កេតឃើញវត្តអារាមព្រះពុទ្ធសាសនាដទៃទៀតតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជាក៏បានប្រារព្ធពិធីបុណ្យស្រដៀងគ្នានេះដែរដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ៕