រាប់ចាប់ពីការងារកាត់ស្មៅ និង ជូតកញ្ចក់ ដល់ការងារនាំឥវ៉ាន់ចែកចាយនៅឯមន្ទីរពេទ្យនិងសណ្ឋាគារ ឬក៏មើលថែកូនក្មេង ហើយនឹងមនុស្សចាស់ មនុស្ស យន្តគ្រប់ទំហំនិងបែបសណ្ឋានអាចធ្វើកិច្ចការដែលមនុស្សធ្វើជាច្រើនឆ្នាំទាំង នោះបាន។ ម៉ាស៊ីនទាំងនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបានផងក៏មាន។
លោក ស៊ីម៉ូន វ៉ាង (Simon Wang) នៃក្រុមហ៊ុន Beijing Canny Unisboro Technology Co. Ltd បានថ្លែងថា៖
«មនុស្សយន្តអាចធ្វើការពេញមួយថ្ងៃ ២៤ម៉ោងក្នុងមួយថ្ងៃ ហើយគ្មានអារម្មណ៍ ធុញទ្រាន់ទេ។ ជានិច្ចជាកាល វាស្វាគមន៍ដោយភាពញញឹម»។
លោកបន្តថាសមត្ថភាពធ្វើការទាំងថ្ងៃទាំងយប់គ្មានសម្រាករបស់ម៉ាស៊ីន ឬមនុស្សយន្តនេះធ្វើឲ្យគេចំណាយតិចជាងការជួលបុគ្គលិកជាមនុស្សមកធ្វើការ។
លោក Steve Cousins នៃក្រុមហ៊ុន Savioke ដែលធ្វើមនុស្សយន្ត សម្រាប់ចែក ចាយឥវ៉ាន់ក្នុងសណ្ឋាគារ និងមន្ទីរពេទ្យ ហើយជួលទៅដល់ទីផ្សារពិភពលោក នោះ បានថ្លែងថា៖
«មនុស្សយន្តជាសមាជិកដ៏មានតម្លែថោកនៃក្រុមរបស់លោកអ្នកយ៉ាងពិត ប្រាកដ»។
មនុស្សយន្តដែលផលិតដោយប្រទេសចិន ហើយចេះនិយាយភាសាចិន កុកងឺ ឈ្មោះ យូយូ ត្រូវគេដាក់ឲ្យធ្វើការក្នុងផ្នែកសេវាកម្ម ឧស្សាហកម្មហើយ។ វាចេះ រាំ ចេះនិយាយរឿងកប្លែង ហើយនិងផ្តល់ព័ត៌មានផង។
មនុស្សយន្តចេះតែឆ្លាតទៅហើយ សមដូចការដែលគេដាក់សម្តែង នៅឯការ បង្ហាញអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិចមួយកាលពីខែមុន។ កម្មវិធីនោះ បានបង្ហាញអំពីមនុស្សយន្តលេងល្បែងរកពាក្យអង់គ្លេស តទល់នឹងមនុស្ស ហើយមនុស្សយន្តបានឈ្នះ។
អ្នកខ្លះថាមនុស្សយន្តមិនមែនមកជំនួសការងារមនុស្សទេ តែជួយធ្វើការដែលស្មុគស្មាញ ការងារដែលគ្មានអនាម័យ ការងារគ្រោះថ្នាក់ និង គ្មានការចាប់ អារម្មណ៍៕