លោកប៉ាន់ ឫទ្ធីនឹងយករូបដីឥដ្ឋ តំណាងព្រលឹងជនរងគ្រោះឡើងលើឆាក
នៅក្នុងបទសម្ភាសន៍ជាមួយលោកប៉ូច រាសីនៃវីអូអេ មុនពេលប្រកាសជ័យលាភីរង្វាន់ Oscar នៅថ្ងៃនេះ នៅ Hollywood លោកប៉ាន់ ឫទ្ធី ផលិតករខ្សែភាពយន្ត«កង្វះរូបភាព» បានឲ្យដឹងថា លោកមានអារម្មណ៍រីរាយ តែរីករាយជាធម្មតា។ លោកក៏បានឲ្យដឹងដែរថា លោកនឹងយករូបដីឥដ្ឋ តំណាងជនរងគ្រោះឡើងលើឆាកដែរ ព្រោះជាព្រលឹងជនរងគ្រោះរបបខ្មែរក្រហម៕