អ្នកជំនាញខាងសិទ្ធិមនុស្សមានទុទិដ្ឋិនិយមចំពោះកំណែទម្រង់នៅកម្ពុជា
លោក Brad Adams ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់អាស៊ី ឲ្យដឹងថា គោលជំហរថ្មីៗនេះរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាក្នុងការបន្ថែមមន្ត្រីកងសន្តិសុខចូលជាសមាជិកគណៈកម្មាធិការកណ្តាលរបស់ខ្លួននេះ«បង្កជាទំនាស់ផលប្រយោជន៍ជាតិដ៏ធំមួយ»។ លោកបារម្ភថា គោលជំហរខាងគោលនយោបាយមិនច្បាស់លាស់របស់គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិនឹងមិនអាចបង្កើតជាកម្លាំងចលករដាក់សម្ពាធឲ្យគណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាពទេ។ នាងទែន សុខស្រីនិតនៃវីអូអេបានសន្ទនាជាមួយនឹងលោក Brad Adams ជុំវិញបញ្ហាកំណែទម្រង់នេះ៕