ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិសិទ្ធិមនុស្សនៅប្រទេសថៃនៅមានច្រើន និងធ្ងន់ធ្ងរ


ទាហានដើរនៅខាងក្រៅការិយាល័យគណៈកម្មការប្រឆាំងអំពើពុករលួយជាតិនៅក្នុងខេត្ត Nonthaburi នៅជាយរាជធានីបាងកក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។
ទាហានដើរនៅខាងក្រៅការិយាល័យគណៈកម្មការប្រឆាំងអំពើពុករលួយជាតិនៅក្នុងខេត្ត Nonthaburi នៅជាយរាជធានីបាងកក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។
ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និង​គណៈ​កម្មការ​វិនិច្ឆ័យ​អន្តរជាតិ​ និយាយ​ថា ​ប្រទេស​ថៃ​ត្រូវការ​ទទួល​ខុសត្រូវ​កាន់​តែ​ធំ​ឡើង​ចំពោះ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ខ្លួន ​ជា​ពិសេស​ក្នុង​ករណី​ដែល​មាន​ការ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ និង​ការ​រំលោភ​ធ្វើ​បាប​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ។​

ពួក​មេធាវី​សិទ្ធិ​មនុស្សនិយាយ​ថា​ ប្រទេស​ថៃត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ប្រវត្តិ​សិទ្ធិ​មនុស្សរបស់​ខ្លួន​ នៅពេល​ដែល​ប្រទេស​នេះ​ស្វះស្វែង​រក​តួនាទី​ដ៏​សំ​ខាន់​នៅក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ហើយ​នឹង​តួនាទី​ជា​សមាជិក​មិន​អចិន្ត្រៃយរបស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

ការ​ចោទ​ប្រកាន់​រឿង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ រួមមាន​សកម្មភាពរបស់​កងកម្លាំង​សន្តិសុខ​ក្នុង​អំពើ​ហិង្សា​ ដែល​បន្ត​កើត​មាន​ឡើង​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ដែល​បាន​ផ្តាច់​ផ្តិល​ជីវិតមនុស្ស​ជាង៥​ពាន់​នាក់​ចាប់​តាំង​ពីឆ្នាំ​២០០៤​មក​ រួម​ជា​មួយ​នឹងការ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ ការ​សម្លាប់ ​ការ​ធ្វើ​ទារុណ​កម្ម ​ហើយ​នឹង​ការ​រំលោភ​ធ្វើ​បាប​ជន​សង្ស័យ​ពីបទ​ឧក្រិដ្ឋ។

របាយ​ការណ៍ពី​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​កត់​សម្គាល់​ថា ​ការខក​ខាន​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​លោកស្រី​នាយករដ្ឋ​មន្រ្តី Yingluck Shinawatra ​ទទួល​ខុស ត្រូវ​ការ​រំលោភ​ធ្វើ​បាប​កាល​ពី​អតីតកាល​នោះ​ ​បាន​នាំឲ្យ​កើត​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក​ដែល​បាន​ផ្តាច់​ផ្តិល​ជីវិត​មនុស្ស​ជាង​២០​នាក់។

លោក Sunai Phasuk ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human ​Rights ​Watch ​និយាយ​ថា ​ប្រទេស​ថៃ​ត្រូវ​តែ​ដោះស្រាយ​ប្រវត្តិ​សិទ្ធិ​មនុស្សរបស់​ខ្លួន​មុន​ពេល​បាន​ទទួល​តួនាទី​សំខាន់ៗ​របស់​អង្គការ​សហ​ប្រជាជាតិ។

«ប្រទេស​ថៃ​ ឥឡូវ​នេះ ​កំពុង​ដាក់​ពាក្យ​សុំ​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ​ខ្ញុំ​គិត​ថា​ ប្រទេស​នេះ​មិនសម​ទទួល​បាន​ឋានៈ​នេះ​ទាល់តែ​សោះ ប្រសិន​បើ​ប្រទេស​ថៃ​បន្ត​មាន​ជំនៀលើ​ ភាព​គ្មាន​ច្បាប់​ទម្លាប់​ ​ប្រសិន​បើ​ប្រទេសថៃបន្ត​ជឿជាក់​លើ​និទណ្ឌភាព​ជាជាង​ការ​កំណត់​ទោស​តាម​ច្បាប់​ ការ​ទទួល​ខុសត្រូវ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ»។

នៅ​វេទិកា​អន្តរជាតិ​ និង​នៅ​អង្គការ​សហប្រជាជាតិ​ រដ្ឋាភិបាល​ថៃ​បាន​និយាយ​ការ​ពារ​ខ្លួន​យ៉ាងខ្ជាប់​ខ្ជួន​ថា​ ខ្លួន​ការ​គោរព​តាមបទដ្ឋាន​សិទ្ធិ​មនុស្ស។​

ការ​ព្រួយ​កង្វល់​កើត​មាន​ឡើងនៅពេល​ដែល​ក្រុម​គ្រួសារ​របស់​លោក ​Somchai Neelapaichit មេធាវី​សិទ្ធិ​មនុស្សកាន់​សាសនា​អ៊ីស្លាម​ បា្ររព្ធ​ខួប​១០​ឆ្នាំ​ចាប់​តាំង​ពី​លោក​បាន​ត្រូវ​គេ​ចាប់​ពង្រត់ក្នុង​ទីក្រុង​បាងកក​នៅ​ខែ​មិនា​ ឆ្នាំ​២០០៤​ ​ហើយ​ភ័យ​ខ្លាច​ត្រូវ​គេ​សម្លាប់។

ពួក​មន្រ្តី​ប៉ូលិស​ជាន់​ខ្ពស់ត្រូវ​ចាប់​ខ្លួន​ពី​ដំបូង​ពីបទចាប់​ពង្រាត់​លោក​ Somchai ​ ក៏ប៉ុន្តែ​ពួក​ចៅក្រម​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ភាគ​ច្រើន​ប្រឆាំង​នឹង​ពួក​ជន​សង្ស័យ​ ដោយ​សំអាង​ថា ​គ្មាន​ភស្តុតាង​ គរប់​គ្រាន់។ ​ជន​សង្ស័យ​ម្នាក់​បាន​នៅ​ក្រៅឃុំ​ ដោយសារប្រាក់​ធានា​ ហើយ​បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក។

លោកស្រី Angkhana Neelapaichit ​ភរិយា​របស់​លោក​ Somchai បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ពី​មូលហេតុ​ដែល​លោកស្រី​បាន​បន្ត​ការ​ប្រយុទ្ធ​ដើម្បី​ស្វែង​រកពួកអ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាត់​ខ្លួនប្តី​របស់​លោកស្រី។​

«ទោះ​បី​ដំណើរការ​យុត្តិធម៌​មិន​អាច​នាំ​ជីវិត​របស់​គាត់​ត្រឡប់​មក​វិញ​ក៏​ដោយ ​ក៏​ប៉ុន្តែ ​វា​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ខុសត្រូវ​គេច​ផុតពី​ការផ្តល់​យុត្តិធម៌​ដល់​លោក​ Somchai ​ទេ។ ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ ​ខ្ញុំ​បាន​ខិត​ខំ​យ៉ាង​ខ្លាំងដើម្បី​រក​យុត្តិធម៌។ ​រដ្ឋាភិបាល​របស់​លោកស្រី ​Yingluck​ ​បាន​ផ្តល់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ដល់​ខ្ញុំ ​ ក៏​ប៉ុន្តែ​ប្រាក់​នោះ​មិន​អាច​ស្តារ​កិត្តិយស​របស់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នោះ​ទេ»។​

អ្នកស្រី ​Pratubjit Neelapaichit ​កូន​ស្រី​របស់​លោក ​Somchai ​និង​ជា​មេធាវី​និង​ជា​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស ​និយាយ​ថា ​អ្នកស្រីនៅតែមាន​សង្ឃឹម​ថា រឿង​ក្តី​នេះ​នឹង​ត្រូវ​ដោះស្រាយ​ ​ ដូចដែល​ឪពុក​របស់​អ្នកស្រី​ ជានិច្ច​ជាកាល​មាន​សេចក្តី​ទុក​ចិត្តដល់​ការណ៍​ពិត​និង​យុត្តិធម៌។​

«ក្នុង​ឋានៈ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​ យើង​ត្រូវ​តែ​មាន​សុទិដ្ឋិនិយម​ដែរ? ​យើង​ជានិច្ចកាល​យើង​មាន​ជំនឿជឿ​ជាក់​ ហើយជានិច្ចកាល ​យើង​មាន​សង្ឃឹម​ យើង​ជឿ​ជាក់​លើ​អំណាចរបស់​ប្រជា​ពលរដ្ឋ​ ដែល​មាន​កាន់​តែ​ខ្លាំង​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​យើងជឿ​ជាក់​ថា ​នៅ​ថ្ងៃ​ណាមួយ​ ​យើង​អាច​ស្វែង​រក​យុត្តិធម៌​ ហើយ​នឹង​ស្វែង​រក​ការណ៍​ពិត​អំពី​រឿង​ក្តី​នេះ»។​

លោក​ Sam Zarifi ​ប្រធាន​គណៈ​កម្មការ​គណៈ​វិនិច្ឆ័យ​អន្តរ​ជាតិ​សម្រាប់តំបន់​អាស៊ី​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (ICJ)​និយាយ​ថា ​រឿង​ក្តី​របស់​លោក​ Somchai ​ជាការ​បញ្ជាក់​ពី​ការ​ព្រួយ​កង្វល់​ជា​អន្តរជាតិលើ​ការ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ។​

«រឿង​ក្តី​របស់​លោក ​Somchai បាន​ក្លាយ​ជា​និមិត្ត​រូប​សម្រាប់​បញ្ហា​នៃ​ការ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​គឺ​មិនត្រឹម​តែ​ក្នុង​ប្រទេស​ថៃ​ឬ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ទេ​ ក៏ប៉ុន្តែនៅជុំ​វិញ​ពិភព​លោក។ ​នេះ​ជា​រឿង​ក្តី​របស់​លោក​ Somchai​ គឺ​ជា​រឿង​ដ៏​សំខាន់​នៃ​ការ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុក្នុង​ពិភព​លោក»។​

ថៃ​បាន​សុខ​ចិត្ត​ទទួល​ស្គាល់​សន្ធិ​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​នេះ​ទេ។ ​លោក​ Sam Zarifi នៃ​អង្គការ​ (ICJ) និយាយ​ថា ​នៅ​ពេល​ដែល​សន្ធិ​សញ្ញា​នោះ​បានត្រូវ​ចុះហត្ថលេខា​ហើយ​នោះ​ ថៃ​នឹង​ប្រឈមមុខ​នឹង​ការ​ទទួល​ខុសត្រូវ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ខ្លួន៕​

ប្រែសម្រួលដោយ ​ពិន​ ​ស៊ីសុវណ្ណ​
XS
SM
MD
LG