ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​ជនរងគ្រោះ​ដែល​នៅ​មាន​ជីវិត បន្ទាប់​ពី​អាគារ​មួយនៅ​កេនយ៉ា​បាន​​រលំ​និង​បាន​សម្លាប់​មនុស្ស​អស់​៧​នាក់


ក្រុមជួយ​សង្គ្រោះ​នៅ​រដ្ឋធានី ណៃរ៉ូប៊ី ក្នុង​ប្រទេស​កេនយ៉ា​កំពុង​តែ​ស្វែង​រក​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ បន្ទាប់​ពី​ទឹកជំនន់​មួយ​បាន​បណ្តាល​ឲ្យ​អាគារ​ស្នាក់​នៅ​មួយ​ខ្នង​ដែល​មាន​កម្ពស់​៧​ជាន់​បាន​ដួល​រលំ។
ក្រុមជួយ​សង្គ្រោះ​នៅ​រដ្ឋធានី ណៃរ៉ូប៊ី ក្នុង​ប្រទេស​កេនយ៉ា​កំពុង​តែ​ស្វែង​រក​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ បន្ទាប់​ពី​ទឹកជំនន់​មួយ​បាន​បណ្តាល​ឲ្យ​អាគារ​ស្នាក់​នៅ​មួយ​ខ្នង​ដែល​មាន​កម្ពស់​៧​ជាន់​បាន​ដួល​រលំ។

ក្រុមជួយ​សង្គ្រោះ​នៅ​រដ្ឋធានី ណៃរ៉ូប៊ី ក្នុង​ប្រទេស​កេនយ៉ា​កំពុង​តែ​ស្វែង​រក​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ បន្ទាប់​ពី​ទឹកជំនន់​មួយ​បាន​បណ្តាល​ឲ្យ​អាគារ​ស្នាក់​នៅ​មួយ​ខ្នង​ដែល​មាន​កម្ពស់​៧​ជាន់​បាន​ដួល​រលំ និង​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​៧​នាក់​ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ជាប់​នៅ​ក្នុង​គំនរ​បាក់បែកនៃ​អាគារ​នោះ​ផង​ដែរ។​

ក្រុមអាជ្ញាធរ​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា មនុស្ស​ជាង​១២០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស។ កាកបាទ​ក្រហម​បាន​ឲ្យ​ដឹង​ថា ទីតាំង​ក្នុង​អាគារ និង លំនៅដ្ឋាន​ដែល​នៅ​ជាប់​នឹង​អាគារ​នោះ​ក៏​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​អាគារ​ដែលរលំ​កាល​ពី​យប់​ថ្ងៃ​សុក្រ​នោះ​ផង​ដែរ។

អាគារ​ស្នាក់នៅ​ដ៏​ធំ​មួយ​ខ្នង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ Huruma ​ក្នុង​រដ្ឋធានី ណៃរ៉ូប៊ី ដែល​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ប្រជាជន​មាន​ចំណូល​ទាប​និង​មាន​មនុស្ស​រស់​នៅ​ច្រើន​កកកុញ។ ​
ភ្លៀង​ធំ​ៗ​ជាច្រើន​មេ​បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​និង​ការបាក់ដី​នៅ​ក្នុង​តំបន់​ជាច្រើនក្នុង​រដ្ឋធានី​នេះ ដែល​បាន​ធ្វើឲ្យ​ក្រុមជួយសង្គ្រោះ​មាន​លំបាក​ក្នុង​ការទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​មាន​មនុស្ស​៣​បាន​ស្លាប់នៅតំបន់​ផ្សេង​ទៀត​ក្នុង​រដ្ឋធានី​នេះ ​បន្ទាប់​ពី​ទឹកជំនន់​បាន​បណ្តាល​ឲ្យ​ជញ្ជាំង​ជុំវិញ​អាគារ​មួយ​ដួល​រលំ។

ការកើនឡើង​ចំនួន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ក្នុង​ប្រទេស​កេនយ៉ា​បាន​ធ្វើឲ្យមាន​កំណើន​តម្រូវការ​ផ្នែក​លំនៅដ្ឋាន​ ប៉ុន្តែ​សម្ភារៈ​សម្រាប់សាងសង់​អាគារ​នៅ​ទីក្រុង​ណៃរ៉ូប៊ី​នា​ពេល​បច្ចុប្បន្ននេះ ត្រូវ​បាន​ចោទ​ជា​សំណួរ​ បន្ទាប់​ពី​អាគារ​មួយ​ចំនួន​បាន​ដួល​រលំ​កាល​ពី​ឆ្នាំ​មុន​និង​បាន​សម្លាប់​មនុស្ស​អស់​ជាង​១០​នាក់​រួច​មក​៕

XS
SM
MD
LG