វ៉ាស៊ីនតោន —
អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតមេដឹកនាំគណបក្សរាជានិយមសំខាន់គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានប្រកាសជាថ្មីថា នឹងចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីដើម្បីអ្វីមួយដែលព្រះអង្គមានបន្ទូលថា ដើម្បីជួយស្រោចស្រង់ស្ថានការណ៍នយោបាយកម្ពុជា។ ក៏ប៉ុន្តែក្រុមអ្នកវិភាគខ្លះនៅតែគិតថា គណបក្សថ្មីរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិនឹងមិនមែនជាការគម្រាមទៅដល់គណបក្សជាប់ឆ្នោតទាំងពីរ និងជាការបំពេញរបបសេរីនិយមពហុបក្សពេញលេញបានដែរ។ ក្រុមអ្នកវិភាគគិតថា គណបក្សថ្មីនេះអាចត្រូវការពេលវេលាច្រើន និងមានវិធីដែលអាចស្តារទំនុកចិត្តឡើងវិញ ហើយនឹងការពន្យល់អំពីមូលហេតុជាច្រើនអំពីការវិលត្រឡប់ចូលនយោបាយវិញនេះ។
ទោះបីព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានចាប់ផ្តើមបង្កើតគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យ នៅពេលគ្មានគណបក្សទី៣ណាដែលអាចជួយបង្គ្រប់ភាពស្របច្បាប់ ឬហៅថា សេរីនិយមពហុបក្សមែន តែអ្នកវិភាគខ្លះបានអះអាងថា បរាជ័យជាច្រើនលើករបស់សម្តេចក្រុមព្រះក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតចុងក្រោយ និងជួបបក្សប្រហារនោះ ធ្វើឲ្យប្រជាពលរដ្ឋពិបាកផ្តល់ជំនឿចិត្តឡើងវិញ ដើម្បីឲ្យព្រះអង្គមានសំឡេងដើម្បីដោះស្រាយការជាប់គាំងនយោបាយដែរ។
គណបក្សតែពីរប៉ុណ្ណោះ ដែលគេរំពឹងថា អាចឈ្នះសំឡេងប្រកិតគ្នាដូច្នេះដដែលទៀត នៅពេលបោះឆ្នោតខាងមុខ ដែលគេដឹងថា គណបក្សទី៣មួយអាចមានឱកាសល្អនៃការចងសម្ព័ន្ធភាព និងសម្រួលស្ថានការណ៍មិនឲ្យជាប់គាំងដំណើរការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីស្របតាមច្បាប់ឬតាមចំនួនសមាជិកសភា១២០រូប ដូចរដ្ឋធម្មនុញតម្រូវនោះ។ គណបក្សសង្គ្រោះជាតិកំពុងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បង្កើតរដ្ឋាភិបាលសភាឯកបក្ស ក្រោយពីក្រុមជំទាស់បានពហិកាមិនចូលរួមបំពេញភាពស្របច្បាប់ឲ្យគណបក្សគ្រប់គ្រងប្រទេស ដោយបានលើកឡើងថា មានការគៃបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរនោះ។
គណបក្សព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិថ្មីកំពុងស្ថិតក្នុងភាពសង្ស័យ ថាតើអាចដណ្តើមជ័យជម្នះក្នុងលំដាប់ទីបី បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ីនិងលោក កឹម សុខា ឬក៏ទទួលជ័យជម្នះច្រើនប៉ុណ្ណា?
តែបើក្នុងពេលបច្ចុប្បន្ននេះវិញ ប្រសិនបើគណបក្សណាមួយឈ្នះបានតែមួយកៅអីនោះ នោះគណបក្សប្រជាជនកម្ពុជា ដែលឈ្នះសំឡេងលើស៥០ភាគរយបូក១ឬ ៦២សំឡេងនោះ ច្បាស់ជានឹងធ្វើសម័្ពន្ធភាពយ៉ាងល្អជាមួយនឹងគណបក្សនោះ ដើម្បីលុបចោលពាក្យថា សភា ឬរដ្ឋាភិបាលឯកបក្ស នៅពេលគណបក្សប្រជែងឈ្នះលំដាប់ទី២ ដូចជាគណបក្សសង្គ្រោះជាតិមិនសុខចិត្តចូលរួមប្រជុំសភា។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យម្នាក់ក្នុងប្រទេសកម្ពុជា បានអះអាងថា ពលរដ្ឋចង់បានប្រជាធិបតេយ្យ សេរីនិយម ពហុបក្សពិតប្រាកដមិនមែនការធ្វើបង្គ្រប់កិច្ចនោះទេ។
«ដើម្បីបង្គ្រប់កិច្ច ចេះតែបង្គ្រប់កិច្ចទៅ។ តែបើថា ធ្វើឲ្យត្រូវតាមស្មារតីប្រជាធិបតេយ្យ គោលការណ៍លទ្ធិប្រជាធិបតេយ្យមែនទែន មិនប្រាកដថាជាលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សទេ មិនទេ គ្រាន់តែថា បង្គ្រប់កិច្ច។ ក្នុងស្មារតីហ្នឹង ខ្ញុំយល់ឃើញថា ការដឹកនាំប្រទេសឥឡូវគឺបើគ្រាន់តែថា បង្គ្រប់កិច្ចនោះពិបាកនឹងគ្រប់គ្រងណាស់ ពីព្រោះប្រជាពលរដ្ឋមួយចំនួនធំសព្វថ្ងៃលោកមានសេចក្តីត្រូវការរបស់លោកផ្សេង នៅក្នុងន័យតាមសំឡេងសន្លឹកឆ្នោតដែលបានបោះជូនគណបក្សសង្គ្រោះជាតិ»។
លោកស្រីបានលើកយកឧទាហរណ៍មកបញ្ជាក់ថា នៅក្នុងការបោះឆ្នោតអាណត្តិខាងមុខ បើគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិទទួលបាន៥អាសនៈ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥០អាសនៈ គណបក្សប្រជាជនកម្ពុជាឈ្នះដដែល នោះគណបក្សប្រជាជននឹងបង្កើតរដ្ឋាភិបាលជាមួយគណបក្សរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ដោយទុកឲ្យគណបក្សសង្គ្រោះជាតិនៅក្រៅជាគណបក្សជំទាស់ នោះ គេអាចធ្វើបានជាការបង្គ្រប់កិច្ច។
ក៏ប៉ុន្តែលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះខុមហ្វ្រែលវិញ បានអះអាងថា ប្រជាធិបតេយ្យសេរី ពហុបក្សពិតប្រាកដមិនមែនស្ថិតនៅលើចំនួនបក្សតែមួយផ្នែកប៉ុណ្ណោះទេ តែស្ថិតនៅលើគណបក្សដៃគូមានកម្លាំងប៉ុណ្ណា។
«តែសំខាន់នៅក្នុងរដ្ឋសភាហ្នឹង វាមានពហុបក្សហ្នឹង មានកម្លាំងគណបក្សកាន់អំណាច គណបក្សប្រឆាំងឬអត់។ អាហ្នឹងគេសំដៅពហុបក្សនៅក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្សហ្នឹង ដែលគេទាំងអស់គ្នា គេអនុវត្តនៅក្នុងប្រទេសកាន់ប្រជាធិបតេយ្យ មានន័យថា អញ្ចឹង។ មានន័យថា មានកម្លាំងគណបក្សកាន់អំណាចមួយកាន់រដ្ឋាភិបាល ឬក៏ជារដ្ឋាភិបាលចម្រុះដែលមានគណបក្សចាប់ពីពីរឡើងទៅ អាហ្នឹងគឺថា មានកម្លាំងមួយ។ ហើយមួយទៀត មានកម្លាំងគណបក្សប្រឆាំង ដែលគណបក្សប្រឆាំងហ្នឹងក៏មានប្រៀបនៅក្នុងការត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចដែរ»។
លោកថ្លែងថា នៅប្រទេសកំម្មុយនីស្តមួយចំនួន ដូចជាចិន និងវៀតណាមមានគណបក្សធំតែមួយដឹកនាំប្រទេស តែអនុញ្ញាតឲ្យមានក្រុមជំទាស់ដែលគ្មានកម្លាំងនោះផងដែរ។
អ្នកវិភាគទាំងពីរបាននៅសង្ស័យនៅឡើយចំពោះប្រជាប្រិយភាពដែលព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិមាន។
លោក គល់ បញ្ញា បានអះអាងថា៖ «គណបក្សបង្កើតថ្មីរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិហ្នឹងគេត្រូវការពេលវេលាដែរ ព្រោះដោយសារមានក្រុមទំនាស់។ នៅក្នុងគណបក្សរាជានិយមមិនទាន់ឃើញរួមគ្នាផង នៅមានគណបក្សហ៊្វុនស៊ីនប៉ិចផង នៅគណបក្សជាតិនិយមផង ហើយគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យអញ្ចឹងទៅ។
ហើយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ លោកមិនទាន់បានពន្យល់ទៅម្ចាស់ឆ្នោត ឬក៏អ្នកគាំទ្រគាត់ ថា ហេតុអីបានជាគាត់បោះបង់ចោលជំហររបស់គាត់ពីមុនដែលថា គាត់នៅចង់រក្សាអព្យាក្រិត្យហ្នឹង ហើយឥឡូវម៉េចក៏គាត់ចូលមកធ្វើនយោបាយវិញ។ អាហ្នឹងត្រូវការពន្យល់ដើម្បីឲ្យអ្នកបោះឆ្នោតហ្នឹងគេយល់អំពីបំណងនៃការចូលរួមក្នុងកិច្ចការនយោបាយ»។
លោកស្រី ជា វណ្ណាតបានអះអាងថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិពិបាកស្តារប្រជាប្រិយភាព ដោយសារព្រះអង្គជាតួអង្គនយោបាយចាស់ ហើយប្រជាពលរដ្ឋធ្លាប់បានថ្វាយអំណាចជាច្រើនដងហើយគឺរួមទាំងឆ្នាំ១៩៩៣ និង១៩៩៨ តែការបោះឆ្នោតឆ្នាំ២០០៨ និង២០១៣ ប្រជាពលរដ្ឋដែលគាំទ្រលោក បានបោះឆ្នោតជូនគណបក្សជំទាស់ម្តងវិញ។
«ម្ល៉ោះហើយការដែលបាត់បង់ជំនឿហ្នឹងពិបាកស្តារឡើងមកវិញណាស់ មិនមានអីហ្នឹងស្តារមកវិញសម្រាប់អាណត្តិក្រោយ ឲ្យទាន់ពេលវេលា ហើយមិនមានអីបង្ហាញ បញ្ជាក់ពីឥឡូវហ្នឹងទៅបួនឆ្នាំទៅមុខទៀត អ្វីដែលថា ធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តមកវិញ។ វាប្រើពេលយូរមែនទែន ហើយត្រូវការសកម្មភាពហ្នឹងខ្លាំងក្លាមែនទែន»។
គណបក្សព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិនេះអាចមានកម្លាំងឡើងវិញ ទាល់តែមានអ្នកដឹកនាំមួយខ្លាំងក្លា ហើយយកទ្រឹស្តីរបបរាជានិយមផ្តល់សេចក្តី សុខ សុខមាលភាព សន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋ ផ្តល់សេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ដូចសម័យសង្គមរាស្ត្រនិយម ទើបអាចស្តារប្រជាប្រិយភាពឡើងវិញបាន។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សថ្មីរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិមិនមែនជាការគម្រាមសម្រាប់គណបក្សរបស់លោកទេ ដោយសារប្រជាពលរដ្ឋបានស្គាល់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងធ្លាប់កាត់ក្តីរួចហើយមិនឲ្យព្រះអង្គដឹកនាំប្រទេសទៀត។
«ដូច្នេះយើងអត់មានអីត្រូវការខ្វាយខ្វល់ទេ យើងអត់មានស្អីបារម្ភទេ។ ទី២ យើងដឹងហើយថា អ្វីដែលព្រះអង្គធ្វើមកនេះ យើងដឹងហើយ ថាតើប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទេ? គ្រាន់តែលោកប្រកាសភ្លាម ប្រជាពលរដ្ឋអត់មានអីភ្ញាក់ផ្អើលទេ។ ប្រជាពលរដ្ឋអត់ភ្ញាក់ផ្អើល ដោយសារអី ដោយសារលោកអត់មាននយោបាយថ្មី លោកអត់មានក្រុមថ្មី។ ដូច្នេះវាអត់មានអីភ្នាក់ផ្អើលទេ។ ខ្ញុំហ៊ានភ្នាល់ថា បើសិនជាគ.ជ.ប.ឯករាជ្យ ត្រឹមត្រូវ បើថាគណបក្សប្រជាជនកម្ពុជាអត់ជួយឲ្យកៅអីគាត់ទេ គាត់ប្រាកដជាអត់បាន មួយកៅអីក៏អត់បានដែរ»។
លោកអានន្ទ ដាយ៉ាត នរ៉ាណាឫទ្ធិ នាយកឧទ្ទកាល័យព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានអះអាងថា អត្ថាធិប្បាយនានាដែលរិះគន់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគឺផ្អែកតាមមនោសញ្ចេតនាប៉ុណ្ណោះ គឺមិនផ្នែកលើសុភវិនិច្ឆ័យនោះទេ។
«យើងមានសង្ឃឹមថា យើងនឹងទទួលបានជោគជ័យ ពីព្រោះអីចរន្តនៃការផ្លាស់ប្តូរ ចរន្តប្រជាពលរដ្ឋចង់បាននោះ វាមានចរន្តថ្មី ពីព្រោះអីយើងឃើញថា ចរន្តសព្វថ្ងៃនេះ វាជាប់គាំង អត់ទៅមុខរួច ដោះស្រាយបញ្ហាក្រោយការបោះឆ្នោតមកវានៅជាប់គាំង។ ម្នាក់ៗអត់បានគិតអំពីបញ្ហាជាតិ។ គិតតែពីបញ្ហាផ្ទាល់ខ្លួន អ្នកណាបានសន្លឹកឆ្នោតប៉ុន្មាន អ្នកណាបានសំឡេងប៉ុន្មាន។ ដូច្នេះហើយប្រជាពលរដ្ឋលោកធុញទ្រាន់នឹងអាការដើរតាមផ្លូវថ្នល់ ទទួលរងនូវអំពើហិង្សា អ្នកខ្លះស្លាប់ មិនដឹងជានរណាទទួលខុសត្រូវ អ្នកខ្លះជាប់គុក មិនដឹងថ្ងៃណាចេញពីគុក»។
លោកបានបន្ថែមពីការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ ដោយបន្តថា៖ «ប្រជាពលរដ្ឋលោកចាប់ផ្តើមយល់ពីការចេញ ការចូលពីឆាកនយោបាយនេះ មិនមែនជាជម្រើសរបស់នរោត្តម រណឫទ្ធិទេគឺជាគំនាប គឺជាការកៀបសង្កត់នៅគ្រប់មូលដ្ឋានក្នុងការទុកនរោត្តម រណឫទ្ធិនៅក្រៅឆាកនយោបាយនេះ។ ប្រជាពលរដ្ឋលោកចាប់ផ្តើមយល់អំពីហេតុផល ម្តងលោកធ្វើនយោបាយ ម្តងលោកឈប់ធ្វើនយោបាយនេះ»។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិធ្លាប់គង់ជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចនិង បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣ ហើយព្រះអង្គបានក្លាយជានាយករដ្ឋមន្ត្រីទី១ ហើយលោកហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីទី២ ក្រោយពីគណបក្សប្រជាជនកម្ពុជាបានជំទាស់នឹងលទ្ធផលឆ្នោតរបស់អ.ស.ប. ហើយគំរាមធ្វើអបគមន៍ដែនដីមួយចំនួន។
ក្រោយមកទៀត ព្រះអង្គត្រូវគេបណ្តេញចេញពីមុខតំណែងនាយករដ្ឋមន្ត្រីទី១ក្នុងអំពើរដ្ឋប្រហារបង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ទី៦ ខែកក្កដាឆ្នាំ១៩៩៧។
នៅទីបំផុតគឺនៅខែតុលាឆ្នាំ២០០៦ ព្រះអង្គត្រូវទម្លាក់ចេញពីប្រធានគណបក្សហ៊្វុនស៊ីនប៉ិច។
លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជាស្ថាបនិកគណបក្សហ៊្វុនស៊ីនប៉ិចម្នាក់ក្នុងទសវត្សរ៍១៩៨០ បានអះអាងថា លោកមិនចូលជួយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិទៀតទេ ព្រោះលោកចូលនិវត្តន៍ហើយ។ លោកថ្លែងថា គណបក្សថ្មីនោះនៅមានសង្ឃឹមតិចតួចដែរ ក្នុងការទាញសំឡេងអ្នកស្មោះត្រង់ព្រះអង្គពីអតីតកាលនោះ បើព្រះអង្គប្រឹងប្រែងធ្វើយុទ្ធនាការ។
«រឿងថា អស់សង្ឃឹម មិនអស់ទេ ដោយសារខ្មែរយើងឆាប់ភ្លេច ឆាប់អាណិត។ បើលោកចេះដើរទៅដូចពួកលោកកឹម សុខា លោកសម រង្ស៉ី ដើរទៅគ្រប់ភូមិ គ្រប់ស្រុកវិញ ទៅដល់សំពះទៅថា 'ខ្ញុំលើកមុនបានជាធ្វើទៅវាភ្លាត់ភ្លាំង តែឥឡូវមកស្តារឲ្យកូនចៅទាំងអស់គ្នាយល់ អាធ្យាស្រ័យ'។ បើធ្វើអញ្ចឹងមានផ្លូវ»។
លោកថ្លែងថា ជាការល្អជាង បើព្រះអង្គគង់ជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ហើយធ្វើកិច្ចការមនុស្សធម៌សុទ្ធសាធនោះ។
គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យដាក់ពាក្យទៅក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្សថ្មីនេះកាលពីថ្ងៃច័ន្ទក្នុងគោលបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខៗ ដោយប្តេជ្ញាថា នឹងមិនធ្វើឲ្យប្រទេសជាប់គាំងនយោបាយក្រោយការបោះឆ្នោតទេ៕