ភ្នំពេញ —
ក្រោយពីព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានប្រកាសកាលពីថ្ងៃច័ន្ទថានឹងវិលចូលក្នុងឆាកនយោបាយឡើងវិញក្រុមអ្នកវិភាគស្ថានការណ៍ក្នុងប្រទេសកម្ពុជានិងមន្ត្រីគណបក្សនយោបាយមួយចំនួនបានទស្សន៍ទាយទុកជាមុនថាព្រះអង្គនឹងមិនទទួលបានលទ្ធផលល្អទេដោយសារតែប្រជាពលរដ្ឋភាគច្រើនបាត់បង់ជំនឿលើការដឹកនាំរបស់ព្រះអង្គក្នុងពេលកន្លងមក។
ប្រតិកម្មចម្រុះនេះបានកើតមានឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនិងមជ្ឈដ្ឋានអ្នកនយោបាយបន្ទាប់ពីគេហទំព័រវិទ្យុសំឡេងសហរដ្ឋអាមេរិក(វីអូអេ)ផ្នែកខេមរភាសាបានដាក់ផ្សាយបទសម្ភាសន៍ជាមួយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិអំពីគម្រោងរបស់ព្រះអង្គយាងចូលក្នុងឆាកនយោបាយវិញ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាគច្រើនមិនគាំទ្រព្រះរាជតម្រិះរបស់ព្រះអង្គដែលបានប្រកាសវិលចូលក្នុងឆាកនយោបាយវិញទេដោយអ្នកខ្លះចោទប្រកាន់ថាការបង្កើតគណបក្សថ្មីនេះអាចនឹងបំបែកសំឡេងគណបក្សប្រឆាំង។
គណបក្សដែលព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគ្រោងនឹងបង្កើតថ្មីនោះមានឈ្មោះថា«គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ»។ គណបក្សថ្មីនេះព្រះអង្គសង្ឃឹមថានិងប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម មករួមរស់ក្រោមដំបូលគណបក្សថ្មីនេះតែមួយដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតសាកលនៅឆ្នាំ២០១៨។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចដែលជាធ្លាប់មានជម្លោះដ៏រ៉ាំរ៉ៃជាមួយព្រះម្ចាស់នរោត្តមរណឫទ្ធិមានប្រសាសន៍ថាគណបក្សថ្មីរបស់ព្រះអង្គនឹងមិនជោគជ័យទេដោយសារតែប្រជារាស្ត្រលែងមានជំនឿទៅលើការដឹកនាំរបស់ព្រះអង្គតទៅទៀតហើយ។
លោកនិយាយថា៖ «ដំណាក់កាលបច្ចុប្បន្ននេះដូចជាមិនអំណោយផលសម្រាប់ព្រះអង្គមកធ្វើនយោបាយឱ្យបានទទួលសំឡេងនៃការគាំទ្រហ្នឹងឱ្យបានច្រើនដូចពីមុនឆ្នាំ១៩៩៣នោះទេ»។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិអតីតនាយករដ្ឋមន្ត្រីទីមួយក្នុងឆ្នាំ១៩៩៣ធ្លាប់ធ្វើជាអ្នកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ហើយក្រោយពីមានជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរព្រះអង្គបានចាកចេញមកបង្កើតគណបក្សថ្មីមួយឈ្មោះគណបក្សនរោត្តមរណឫទ្ធិ។
គណបក្សនរោត្តមរណឫទ្ធិទទួលបានតែពីរអាសនៈតែប៉ុណ្ណោះក្នុងការបោះឆ្នោតសាកល អាណត្តិទី៤កាលពីឆ្នាំ២០០៨។
ការធ្លាក់ចុះប្រជាប្រិយ៍ភាពរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិពីសំឡេង៥៨អាសនៈមកនៅត្រឹម២អាសនៈ នេះត្រូវបានលោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានមើលឃើញថាដើម្បីស្តារប្រជាប្រិយ៍ភាពឡើងវិញព្រះអង្គត្រូវធ្វើអ្វីដែលថ្មីកុំយកកេរ្តិ៏ដំណែលអតីតព្រះមហាក្សត្រយកមកប្រើហើយព្រះអង្គត្រូវរៀបចំមនុស្សពិតរបស់ព្រះអង្គព្រោះកន្លងមកមានមនុស្សដែលមិនស្មោះត្រង់ចំពោះព្រះអង្គ។
លោកនិយាយថា៖«បើព្រះអង្គចង់បានកៅអីឡើងវិញព្រះអង្គត្រូវតែហ៊ានលាតត្រដាងនូវកំហុសឆ្គងរបស់ព្រះអង្គដែលធ្វើបីអាណត្តិកាលដែលព្រះអង្គបានដើរជាមួយនឹងគណបក្សប្រជាជនហើយព្រះអង្គត្រូវប្រាប់ទៅអ្នកគាំទ្រថាត្រូវព្យាបាលរបៀបម៉េច»។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិគ្មានការភ្ញាក់ផ្អើលចំពោះការវិលត្រឡប់ចូលឆាកនយោបាយរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិទេ។ លោកមានប្រសាសន៍ថា៖«ពីព្រោះអ្វីដែលលោកធ្វើជាសិទ្ធិរបស់លោកហើយប្រជាពលរដ្ឋគេធ្លាប់ដាក់ពិន្ទុឱ្យលោកហើយ។ ពិន្ទុរបស់លោកគឺបានត្រឹមសូន្យ ដូច្នេះហើយគាត់មកវិញក៏គ្មានអ្វីប្លែកទៀត។ ដូច្នេះហើយខ្ញុំគ្មានអ្វីចាប់អារម្មណ៍ទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាការធ្វើនយោបាយជាសិទ្ធិរបស់ព្រះអង្គ ហើយគណបក្សប្រជាជនកម្ពុជាក៏គ្មានបារម្ភអ្វីថានឹងបាត់បង់ប្រជាប្រិយភាពក្រោយពីព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិប្រកាសចូលឆាកនយោបាយវិញនោះទេ៕