ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង Wuhan ចាប់ផ្ដើម​សេវា​រថភ្លើង​ឡើង​វិញ ក្រោយ​ពី​បិទ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19


បុគ្គលិក​នាំ​គ្នា​​ដក​របង​ខណ្ឌ​​នៅ​ពី​មុខ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ទីក្រុង ​Wuhan ខេត្ត Hubei នៅ​ថ្ងៃ​ទី​មួយ ដែល​ស្ថានីយ៍​នេះ​បើ​ក​ដំណើរការ​ឡើង​វិញ​ ក្រោយ​ពី​បិទ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ​១៩​អស់រយៈពេល​រាប់​ខែ​មក​ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០។
បុគ្គលិក​នាំ​គ្នា​​ដក​របង​ខណ្ឌ​​នៅ​ពី​មុខ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ទីក្រុង ​Wuhan ខេត្ត Hubei នៅ​ថ្ងៃ​ទី​មួយ ដែល​ស្ថានីយ៍​នេះ​បើ​ក​ដំណើរការ​ឡើង​វិញ​ ក្រោយ​ពី​បិទ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ​១៩​អស់រយៈពេល​រាប់​ខែ​មក​ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០។

ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​ដំបូង​នូវ​មេរោគ​កូរ៉ូណា​ថ្មី​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន បាន​បើក​សេវា​រថភ្លើង​របស់​ខ្លួន​ឡើង​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​បាន​បិទ​អស់​ប៉ុន្មាន​ខែ​មក។

អាជ្ញាធរ​បាន​បន្ថយ​កម្រិត​ហានិភ័យ​នៃ​មេរោគ​នេះ​នៅ​ក្នុង​ទីក្រុង Wuhan ពី​ខ្ពស់​មក​នៅ​មធ្យម។

អ្នក​ដំណើរ​ដែល​ជិះ​លើ​រថភ្លើង ៦ ខ្សែ​នៅ​ក្នុង​ទីក្រុង Wuhan ដែល​មាន​ប្រជាជន ១១ លាន​នាក់​រស់នៅ​នេះ ត្រូវ​តម្រូវ​ឲ្យ​អាជ្ញាធរ​ឆែក​មើល​កម្ដៅ​ក្នុង​ខ្លួន មុន​ពេល​អាច​ចូល​ក្នុង​ស្ថានីយ៍​រថភ្លើង​បាន។ ពួកគេ​ក៏​ត្រូវ​តម្រូវ​ឲ្យ​អង្គុយ​រំលង​ពី​គ្នា​ដោយ​មាន​កៅអី​ទំនេរ​នៅ​កណ្ដាល​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​របស់​ចិន។

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រទេស​ចិន​បាន​អះអាង​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ​សរុប​ចំនួន ៤៥ ករណី​ទៀត ដែល​ក្នុង​នោះ ៤៤ នាក់​គឺ​មក​ពី​បរទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ខេត្ត Hubei រាយការណ៍​ថា មាន​ករណី​ស្លាប់​ថ្មី​ចំនួន ៥ និង​ករណី​សង្ស័យ​ឆ្លង​ថ្មី​ចំនួន ២៨។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន។ មិន​មាន​ករណី​ឆ្លង​ថ្មី​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Wuhan នោះ​ទេ។

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ អ្នក​ឆ្លង​ជំងឺ COVID-19 នេះ​សរុប​នៅ​ក្នុង​ប្រទេស​ចិន​មាន​ចំនួន ៨១.៤៣៩ នាក់ ដោយ​ក្នុង​នោះ អ្នក​ជំងឺ​ចំនួន ២.៦៩១ នាក់​នៅ​ទទួល​ការ​ព្យាបាល អ្នក​ជំងឺ ៧៥.៤៤៨ នាក់ បាន​ជា​សះស្បើយ​និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ហើយ​អ្នក​ជំងឺ ៣.៣០០ នាក់ បាន​ស្លាប់៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG