បទសម្ភាសន៍ VOA៖ ខ្មែរក្រោមទាមទារឲ្យអន្តរជាតិនិងកម្ពុជាកុំគាំទ្រសមាជិកភាពវៀតណាមនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.
មេដឹកនាំខ្មែរកម្ពុជាក្រោមបានធ្វើចលនាទាមទារដល់ប្រទេសជាច្រើនរួមទាំងកម្ពុជាផងកុំឲ្យគាំទ្រវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅមុនពេលមានការបោះឆ្នោតគាំទ្រឬមិនគាំទ្រវៀតណាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក ថ្លែងយ៉ាងដូច្នេះ ដោយលោកបានអះអាងថា ប្រទេសវៀតណាមជាប្រទេសមានប្រវត្តិរំលោភសិទ្ធិមនុស្សខ្លាំង ដែលមិនគួរនឹងទទួលបានការគាំទ្រនោះទេ។ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍នេះរវាងលោក សុខ ខេមរា នៃវីអូអេ និង លោក ប្រាក់ សេរីវុឌ្ឍ ដូចតទៅ៕