ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី Putin បាន​ប្រកាស​ពី​បេសកកម្ម​សម្រេច​ជោគជ័យ​នៅ​ប្រទេស​ស៊ីរី


លោក​ប្រធានាធិបតី​រុស្ស៊ី​ថ្លែង​ទៅ​កាន់​ទាហាន​នៅ​មូលដ្ឋាន​ទ័ព​អាកាស Hemeimeem នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​រុស្ស៊ី​ថ្លែង​ទៅ​កាន់​ទាហាន​នៅ​មូលដ្ឋាន​ទ័ព​អាកាស Hemeimeem នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

ប្រធានា​ធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​កាល​ពី​សប្តាហ៍មុន​ថា ​លោក​នឹង​ស្វះស្វែង​រកការ​ឈរឈ្មោះ​អាណត្តិ​ទី៥​ជា​ប្រធានា​ធិបតី​រុស្ស៊ី​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​ហើយ​នៅ​សប្តាហ៍​នេះ លោក​នឹង​ចាប់ផ្តើមយុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ​មិនមែន​តែ​នៅ​ក្នុង​ប្រទេស​របស់​លោក​ទេ ​ក៏ប៉ុន្តែ ​នៅឯ​នាយសមុទ្រ​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

ដោយ​ការ​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប តួកគី​និង​ស៊ីរី​ដែល​នៅ​ទី​នោះ​លោក Putin ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​កងទ័ព​រុស្ស៊ី​បាន​សម្រេច​គោលដៅ​របស់​ខ្លួនក្នុងការ​ជួយ​សង្គ្រោះ​ប្រធានា​ធិបតី​ស៊ីរី Bashar Al-Assad ពីការ​បណ្តេញ​ចេញ​ពី​ដំណែងជា​សុទិដ្ឋិនិយម​ដែល​ប្រធានា​ធិបតី Putin ​ស្វះស្វែង​ចង់​បាន​ដើម្បី​មោទនភាព​ជាតិ​ហើយ​នឹង​បង្ហាញ​ថាតើ​លោក​បាន​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​តួនាទី​សម័យ​សូវៀត​របស់​រុស្ស៊ី​ជា​មហា​អំណាច​មួយ​នោះ​យ៉ាង​ដូចម្តេច។

ការជាប់​ឆ្នោតជាថ្មី​ទៀត​របស់​លោកPutinជា​ការ​ប្រាកដ​ណាស់។ ការ​ស្ទង់​មតិ​បង្ហាញពីការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស្រួល​សម្រាប់​លោក Putin ដែល​បាន​ដឹកនាំ​នយោ​បាយ​របស់​រុស្ស៊ី​អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ ក៏ប៉ុន្តែ មាន​សេចក្តី​រាយ ការណ៍​ថា លោក Putin និង​ពួក​អ្នក​ជំនួយការណ៍​របស់​លោកមាន​ការ​ភ័យខ្លាច​ពី ​ ភាពព្រងើយ​កន្តើយ​របស់ពួក​អ្នក​បោះឆ្នោត​ហើយ​លោក Putin និង​ពួក​អ្នក​ជំនួយការណ៍​របស់​លោកប្តេជ្ញា​ថានឹង​ធ្វើ​ឲ្យ​ពួក​អ្នក​បោះឆ្នោត​ចេញ​មក​បោះ​ឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើននៅ​ក្នុង​ខែមីនា​ហើយ​នឹង​ជាការ​បោះឆ្នោត​លើក ស្ទួយ​ភាព​ស្រប​ច្បាប់​យ៉ាង​ខ្លាំង។

ពួក​អ្នក​វិភាគ​និយាយថា ការដើរ​តួនាទី​លើឆាក​ពិភពលោក​ជា​អ្នក​សម្រប​សម្រួល​ ​ហើយ​នឹង​ការបង្ហាញ​មិត្តភក្តិ​ថ្មី​ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​នៃ​ប្រទេស​លីប៊ី​រហូត​ដល់​ឈូង​សមុទ្រ​ពែក ​បាន​ទទួល​ការគាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស៕

XS
SM
MD
LG