ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរពេទ្យ​អាល្លឺម៉ង់​ថា សុខភាព​របស់​លោក Nalvany មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​រុស្ស៊ី មាន​ភាព​ប្រសើរ​ជាង​មុន


រូប​ឯកសារ៖ ប៉ូលិស​ឈរ​យាម​នៅ​ខាង​ក្រៅ​បរិវេណ​មន្ទីរពេទ្យ Charite Mitte ដែល​លោក Alexei Navalny សម្រាក​ព្យបាល នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
រូប​ឯកសារ៖ ប៉ូលិស​ឈរ​យាម​នៅ​ខាង​ក្រៅ​បរិវេណ​មន្ទីរពេទ្យ Charite Mitte ដែល​លោក Alexei Navalny សម្រាក​ព្យបាល នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

សុខភាព​របស់​លោក Alexei Navalny មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី មាន​ភាព​ប្រសើរ​ជាង​មុន ហើយ​ឥឡូវ​នេះ លោក​បាន​ចេញ​ផុត​ពី​ការ​ភ្លឹក​មិន​ដឹង​ខ្លួន និង​អាច​ឆ្លើយតប​ឡើង​វិញ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរពេទ្យ​អាល្លឺម៉ង់​ដែល​ព្យាបាល​លោក​កាលពី​ថ្ងៃចន្ទ។

លោក Navalny ដែលជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី ២២ ខែ​សីហា គឺ​ក្នុង​ពេល ២ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅពេល​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

អ្នក​ជំនាញ​អាវុធ​គីមី​អាល្លឺម៉ង់​បាន​និយាយ​ថា ការធ្វើ​តេស្ត​បាន​បង្ហាញ​ថា លោក​ត្រូវបាន​គេ​បំពុល​ដោយ​សារធាតុ​ធ្វើ​ឱ្យ​ខូច​សរសៃ​ប្រសាទ​ដែល​បាន​មកពី​ក្រុម​សារធាតុ Novichok សម័យ​សូវៀត។ ការ​អះអាង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ច្រានចោល។

មន្ទីរពេទ្យ Charite ក្នុង​ទីក្រុង​ប៊ែរឡាំង បាន​បញ្ជាក់​ថា ស្ថានភាព​របស់​លោក Navalny បាន​ប្រសើរ​ឡើងវិញ​ហើយ ដែល​អាច​អនុញ្ញាត​ឱ្យ​វេជ្ជបណ្ឌិត​ជួយ​លោក​ឱ្យ​រួចផុត​ពី​ការ​ភ្លឹក​មិន​ដឹងខ្លួន​បាន។

សេចក្តី​ថ្លែងការណ៍​របស់​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា លោក Navalny អាច​ឆ្លើយតប​បាន​ហើយ ក៏ប៉ុន្តែ ផលវិបាក​រយៈពេល​យូរ​នៃ​ការ​ដាក់​ថ្នាំបំពុល​ដ៏ធ្ងន់ធ្ងរ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ៕

XS
SM
MD
LG