ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មេរោគ​កូរ៉ូណា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ចិន​និយាយ​ថា​វា​ឆាប់​ពេក


លោកស្រី Marise Payne រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​ក្រុង Penrith ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
លោកស្រី Marise Payne រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​ក្រុង Penrith ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

នៅ​ពេល​ការ​គាំទ្រ​ការស៊ើបអង្កេត​ឯករាជ្យ​ពី​ប្រភព​នៃ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ រីក​កាន់​តែ​ធំ​ឡើង ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំណាត់ការ​បែប​នេះ​ជា​ចំណាត់ការ​លឿន​ពេក។

លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ប្រទេស​ភាគច្រើន​នៅ​ក្នុង​ពិភពលោក​ជឿ​ថា ការ​រាតត្បាត​នៃ​ជំងឺ​នេះ​នៅ​បន្ត​មាន​ឡើង​នៅ​ឡើយ។

សេចក្តីសម្រេច​ដែល​ព្រាង​ដោយ​សហភាព​អឺរ៉ុប​ ត្រូវ​គេ​រំពឹង​នឹង​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​នៅ​សប្តាហ៍​នៅ​ឯ​មហាសន្និបាត​សុខភាព​ពិភពលោក ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សុខភាព​ពិភពលោក។

វិធានការ​នោះ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ទាំង​ថា​តើ​ការ​រាតត្បាត​នៃ​មេរោគ​នោះ​បាន​ចាប់ផ្តើម ហើយ​ការ​ឆ្លើយតប​ដល់​មេរោគ​នោះ​យ៉ាង​ដូចម្តេច។

អូស្រ្តាលី​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បែប​នេះ ហើយ​លោកស្រី Marise Payne រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា ខ្លួន​ចង់​ឲ្យ​ការ​ខំប្រឹងប្រែង​ស៊ើបអង្កេត​នេះ «មិន​លម្អៀង ឯករាជ្យ និង​ទូលំទូលាយ»។

លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី បាន​មាន​ប្រសាសន៍​ថា «យើង​ទទួល​បាន​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង​នូវ​ការ​គាំទ្រ​សម្រាប់​ញ្ញត្តិ​សម័យ​ប្រជុំ​អង្គការ​សុខភាព​ពិភពលោក​នេះ»។

មេរោគ​កូរ៉ូណា​បាន​ត្រូវ​គេ​រកឃើញ​មុន​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុង​ខែធ្នូ​ឆ្នាំ​មុន ហើយ​បាន​រាលដាល​ជុំវិញ​ពិភពលោក​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣សែន​១ម៉ឺន​៥ពាន់​នាក់​ហើយ​បាន​ឆ្លង​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤លាន​៧សែន​នាក់​ដែរ។

រដ្ឋាភិបាល​នានា​បាន​បង្កើត​បទបញ្ជា​ឲ្យ​ស្ថិត​នៅ​ផ្ទះ​ហើយ​បាន​លើកទឹកចិត្ត​អ្នក​ដែល​ចេញ​ទៅ​កន្លែង​សាធារណៈ​ឲ្យ​អនុវត្ត​ការស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ហើយ​និង​ពាក់​ម៉ាស់​ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​មេរោគ​នេះ៕

XS
SM
MD
LG