ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រង្វាន់​​ធំ​សារព័ត៌មាន​ Pulitzer ​ឆ្នាំ​នេះ​បាន​​ទៅ​លើ​សេចក្តី​រាយការណ៍​អំពី​ភូមិ​នៅ​រដ្ឋ​អាឡាស្កា


កម្មវិធី​ប្រគល់​ពានរង្វាន់​សារព័ត៌មាន​ Pulitzer ប្រចាំឆ្នាំ ដែល​ឆ្នាំ​នេះ​ជ័យ​លាភី​បាន​ទៅកាសែត Anchorage Daily News និង ProPublica។
កម្មវិធី​ប្រគល់​ពានរង្វាន់​សារព័ត៌មាន​ Pulitzer ប្រចាំឆ្នាំ ដែល​ឆ្នាំ​នេះ​ជ័យ​លាភី​បាន​ទៅកាសែត Anchorage Daily News និង ProPublica។

ពាន​រង្វាន់ដ៏​ល្បី​ផ្នែក​សារព័ត៌មាន​គឺ Pulitzer Prizes ប្រចាំ​ឆ្នាំ​២០២០ ត្រូវ​បាន​ប្រគល់​ដល់​ជ័យលាភី​កាល​ពី​ថ្ងៃ​ច័ន្ទ ​ក្រោយ​ពី​ត្រូវ​បាន​ពន្យារ​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ពានរង្វាន់​ធំ Pulitzer Prize ផ្នែក​ការ​រាយការណ៍​ខាងសេវា​សាធារណៈ​បាន​ទៅ​កាសែត Anchorage Daily News និង ProPublica ដែល​បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​កង្វះ​ខាត​ការ​គ្រប់គ្រង​នគរបាល​នៅ​តាម​ភូមិ​ជា​ច្រើន​ក្នុង​រដ្ឋ​ Alaska។

កាសែត The New York Times បាន​ទទួល​រង្វាន់​ផ្នែក​ស៊ើបអង្កេត​ដោយ​បាន​រាយការណ៍​លាតត្រដាង​អំពី​រឿង​ធ្វើ​ឲ្យ​ជំពាក់​បំណុល​ខ្លាំង​នៅ​ក្នុង​វិស័យ​តាក់ស៊ី​ក្នុង​ក្រុង​ញូវយ៉ក។

ពានរង្វាន់​ Pulitzer Prizes ត្រូវ​បាន​គេ​ប្រគល់​ដំបូង​នៅ​ឆ្នាំ​១៩១៧ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពានរង្វាន់​ឧត្តម​បំផុត​ក្នុង​វិស័យ​សារព័ត៌មាន​សហរដ្ឋ​អាមរិក។

កម្មវិធី​ប្រកាស​ដំបូង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០​ ខែ​មេសា ប៉ុន្តែ​ត្រូវ​ពន្យារ​ដោយ​សារ​វិបត្តិ​វីរុសកូរ៉ូណា៕

XS
SM
MD
LG