ពលរដ្ឋប្រតិកម្មនឹងការធ្វើរបងនៅថៃដើម្បីទប់ស្កាត់ការហូរចូលពលករខ្មែរ
កាលពីខែកុម្ភៈ អាជ្ញាធរថៃបានអះអាងថា ខ្លួននឹងសាងសង់របងប្រវែងជាង ៥០ គីឡូម៉ែត្រក្នុងខេត្តស្រះកែវដែលជាខេត្តជាប់ព្រំដែនកម្ពុជា នៅក្នុងគោលបំណងមួយដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ពលរដ្ឋនិងមន្រ្តីសិទ្ធិមនុស្សថា ការធ្វើរបងនឹងទប់ស្កាត់ការហូរចូលពលករខ្មែរទៅថៃ។ ប៉ុន្តែពួកគេយល់ឃើញថា ការធ្វើរបងនៅថៃមិនអាចទប់ស្កាត់ការហូរចូលពលករខ្មែរ ១០០% នោះទេ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕