លោកស្រី Penny Pritzker រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ផែនការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់រដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ក្នុងការរក្សាលំនឹងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរយៈពេលវែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងដៃគូពាណិជ្ជកម្មនិងគាំទ្រដល់សេដ្ឋកិច្ចអាស៊ីក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងចូលក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក និងកសាងនិងពង្រឹងយន្តការតំបន់ដូចជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីអាគ្នេយ៍និង APEC ជាដើម។
លោកស្រីនឹងទៅទស្សនកិច្ចជាលើកទីបីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីលោកស្រីចូលកាន់តំណែងកាលពីជិត១០ខែកន្លងមកនេះ៕