សេចក្តីរាយការណ៍ពីទីក្រុងឡុងដ៍បាននិយាយថាព្រះអង្គម្ចាស់ Harry ស្តីបន្ទោស អ្នកកាសែតថា បានឆ្កឹះឆ្កៀលជីវិតរបស់ទ្រង់ ចាប់តាំងពីព្រះអង្គបានប្រសូត្រ នៅពេលដែលព្រះអង្គបានសម្តែងនូវការសោកស្តាយចំពោះវិធីដែលព្រះអង្គត្រូវចុះចេញពីតួនាទីជាក្សត្រ ឬឈប់ប្រើនាមជាព្រះអង្គម្ចាស់តទៅទៀត។
នៅក្នុងព្រះរាជសុន្ទរកថាផ្ទាល់ខ្លួនមួយដែលយោងទៅលើព្រះមាតារបស់ព្រះអង្គគឺសពម្ចាស់ក្សត្រី Diana ដែលបានសោយទីវង្គតដោយគ្រោះថ្នាក់រថយន្តកាលពីឆ្នាំ១៩៩៧ នៅពេលប្រមាញ់ដោយក្រុមអ្នកថតរូប paparazzi នោះ ព្រះអង្គមានបន្ទូលកាលពីថ្ងៃអាទិត្យថា ព្រះអង្គគ្មានជម្រើសណាទៀតក្រៅពីការលាឈប់ ហើយព្រះអង្គនិងម្ចាស់ក្សត្រី Meghan អាចស្វែងរកការរស់នៅដោយសុខសន្តិភាពជាងនេះ»។
នេះគឺជាព្រះបន្ទូលជាសាធារណៈលើកដំបូងរបស់ព្រះអង្គម្ចាស់ Harry ចាប់ តាំងពីយប់ថ្ងៃសៅរ៍ នៅពេលម្ចាស់ក្សត្រី Elizabeth ទី២ មាតាសពម្ចាស់ក្សត្រី Diana បានប្រកាសពីលក្ខខណ្ឌក្រោយពីព្រះអង្គម្ចាស់ Harry និងម្ចាស់ក្សត្រី Meghan លាឈប់ពីតួនាទីជាច្រើនក្នុងរាជវង្ស បោះបង់ថវិកាជាតិ ព្យាយាមពឹងលើថវិកាឯករាជ្យផ្ទាល់ខ្លួន។
នៅក្រោមលក្ខខណ្ឌនេះ ព្រះអង្គម្ចាស់និងម្ចាស់ក្សត្រី Meghan នឹងឈប់ប្រើងារជាស្តេច ហើយនឹងត្រូវគេហៅថា Harry និង Meghan នៅបន្ទាប់ពីនិទិឃរដូវខាងមុខ៕