អ្នកកាសែតតស៊ូធ្វើការទោះជាមានការបិទព័ត៌មាននៅក្នុងប្រទេសអេត្យូពី
ខណៈដែលរដ្ឋាភិបាលអេត្យូពីអះអាងពីជ័យជំនះដែលក្នុងនោះរដ្ឋាភិបាលនិយាយថាជាយុទ្ធនាការអនុវត្តច្បាប់នៅក្នុងតំបន់ Tigray នោះ អ្នកសារព័ត៌មាននិយាយថា ការបិទអ៊ីនធឺណិត និងទូរគមនាគមន៍ដោយរដ្ឋាភិបាលក្នុងអំឡុងពេលមានជម្លោះនោះបានធ្វើឱ្យការផ្ទៀងផ្ទាត់ព័ត៌មានឯករាជ្យមានការលំបាក។ អ្នកស្រី Salem Solomon នៃវីអូអេរាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕