លោក ប្រាក់ សេរីវុឌ្ឍ ជាប់ឆ្នោតជាថ្មីជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនិងប្តេជ្ញាតស៊ូដើម្បីសិទ្ធិស្វ័យសម្រេចនៅកម្ពុជាក្រោម
លោក ប្រាក់ សេរីវុឌ្ឍ បានជាប់ឆ្នោតជាថ្មីជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមសម្រាប់អាណត្តិ៤ឆ្នាំទៀត។ លោកត្រូវបាន គណៈកម្មាធិការនាយករបស់សហព័ន្ធបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ លោក ប្រាក់ សេរីវុឌ្ឍ បានដាក់ចេញនូវផែនការចំនួន៦ចំណុចក្នុងការទាមទារសិទ្ធិសេរីភាពនិងសិទ្ធិស្វ័យសម្រេចសម្រាប់ពលរដ្ឋខ្មែរក្រោមទាំងអស់ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក ប្រាក់ សេរីវុឌ្ឍ សម្រាប់កម្មវិធី«ប្រភពច្បាស់ការណ៍» (Primary Sources) ដូចតទៅ៖