សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) បានបញ្ចប់ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គមួយសប្តាហ៍នៅក្នុងប្រទេសចំនួនបីក្នុងទ្វីបអាមេរិកខាងត្បូងដោយព្រះអង្គបានប្រារព្ធពិធីសូត្រធម៌ទៅកាន់ហ្វូងមនុស្សមួយនៅក្នុងប្រទេសប៉ារ៉ាហ្គាយ បន្ទាប់ពីព្រះអង្គបានយាងទៅទស្សនាកន្លែងមួយ ដែលមានក្រុមជនក្រីក្ររស់នៅ ដែលអាចមានទឹកលិចនៅក្នុងក្រុង Asuncion។
មនុស្សរាប់សែននាក់បានប្រមូលផ្តុំគ្នាសម្រាប់ពិធីសូត្រធ៌មនេះកាលពីថ្ងៃអាទិត្យនៅក្នុងវាលភក់ល្បាប់ធំមួយឈ្មោះ Nu Guazu នៅខាងក្នុងមូលដ្ឋានយោធាមួយកន្លែង។ លោកប្រធានាធិបតីប៉ារ៉ាហ្គាយ Horacio Cartes និងលោកស្រីប្រធានាធិបតី Cristina Fernandez នៃប្រទេសអាហ្សង់ទីឋិតក្នុងចំណោមក្រុមមនុស្សច្រើននាក់ ដែលចូលរួមក្នុងពិធីសូត្រធម៌នោះ។
កន្លែងសក្ការៈបូជាពិសេសមួយដែលមានស្នៀតពោត៤ម៉ឺន ដូង២សែននិងឃ្លោក១ពាន់បានត្រូវកសាងឡើងសម្រាប់ពិធីសូតធម៌នេះ ដើម្បីផ្តល់កិត្តិយសដល់ក្រុមជនអំបូរ Guarani ដែលជាអ្នកស្រុកដើមនៃប្រទេសប៉ារ៉ាហ្គាយ និងដើម្បីបង្ហាញការគោរពដល់ផែនដី នៅពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីសនៅតែបន្តការអំពាវនាវរបស់ព្រះអង្គឲ្យមានការកែទម្រង់ខាងបរិដ្ឋាននៅទូទាំងពិភពលោក៕