ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុព្វជិត​ត្រូវ​​បានរិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ដោយសារ​មិន​បាន​និយាយ​ពី​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ពេល​មក​ទស្សនកិច្ច


សម្តេចប៉ាប Francis
សម្តេចប៉ាប Francis

សម្តេចប៉ាប​ Francis បាន​យាង​ដល់​ប្រទេស​បង់ក្លាដែស បន្ទាប់ពី​ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​នៅ​ជិតខាង​ ដែល​ជា​ព្រះរាជ​ដំណើរ​មួយ​ត្រូវ​កត់សម្គាល់​ដោយ​ការ​ប្រកែក​របស់ព្រះអង្គ​មិនព្រម​ដោះស្រាយ​ជា​សាធារណៈ​នៃ​វិបត្តិ​ជន​ភៀសខ្លួន​ Rohingya កាន់សាសនា​ឥស្លាម។​

សម្តេចប៉ាប​បានយាង​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃព្រហស្បតិ៍នេះនៅ​ក្រោយ​ព្រះអង្គបាន​ប្រារព្ធ​ពិធី​សូត្រធម៌​ចុងក្រោយមួយ​សម្រាប់​អ្នក​កាន់​សាសនា​គ្រឹស្ត​និកាយ​ Catholic វ័យក្មេង​នៅក្នុង​ក្រុង​រ៉ង់ហ្គូន​ដែល​ជា​ក្រុង​ធំបំផុត​របស់​ប្រទេស​មីយ៉ាន់ម៉ា​និង​ជា​អតីតរដ្ឋធានី​នៃ​ប្រទេសនេះផង​ដែរ។

សកម្មជន​ខាង​សិទ្ធិមនុស្ស​បាន​រិះគន់​សម្តេច​ប៉ាប​ Francis ដែល​មិន​បាន​មាន​ព្រះ​បន្ទូល​យោង​ជាពិសេស​ដល់ជន​អំបូរ Rohingya ដែល​ជា​ពួក​ជន​អំបូរភាគ​តិច​ត្រូវ​បដិសេធ​សិទ្ធិ​ជា​មូលដ្ឋាន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​ប្រជារាស្ត្រ​ភាគ​ច្រើន​ជា​ក្រុម​អ្នកគោរព​ព្រះ​ពុទ្ធសាសនា​ដែល​យល់​ឃើញ​ថា​ពួក​ Rohingya ជា​ក្រុម​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​បង់ក្លាដែស​ទោះណា​ជា​តាមការ​ពិត​ជាក់ស្តែង​គ្រួសារ Rohingya ជាច្រើន​បាន​រស់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ច្រើន​ជំនាន់​មក​ហើយ​ក៏ដោយ។

ស្ថានភាព Rohingya អាក្រក់​ខ្លាំង​ឡើងៗ​ចាប់​តាំង​ពី​ខែ​សីហា​មក​ នៅ​ពេល​ដែល​យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បើក​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​លើភូមិ Rohingya នៅ​ក្នុង​រដ្ឋ Rakhnine នា​ប៉ែក​ខាង​ជើង​ប្រទេស​ជា​ការ​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​ Rohingya លើ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។​ យុទ្ធនាការ​ឃោរឃៅ​នេះ​ ដែល​មានរួម​បញ្ចូល​ទាំង​របាយការណ៍​អំពី​ការ​រំលោភ​សេពសន្ថវៈ​មាន​ទំហំធំ​និង​ការ​សម្លាប់គ្មាន​រើសមុខ​បាន​បណ្តាល​ឱ្យ​មាន​ជន​អំបូរ​ Rohingya ជាង​៦​សែន​២​ម៉ឺន​នាក់​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស បង់ក្លាដែស​ដែល​អ.ស.ប.​បាន​ព៌ណនា​ថា​ជា «ការ​សម្អាត​ខាង​ពូជសាសន៍»។

សម្តេចប៉ាប​បាន​បរិហារ​រិះគន់​ការ​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​ជន​អំបូរ​ Rohingya នៅ​ក្នុង​ព្រះរាជ​សុន្ទរកថា​កាល​ពី​ពេលមុនៗ​របស់​ព្រះអង្គ ក៏​ប៉ុន្តែ​ពួក​ទី​ប្រឹក្សា​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​កុំ​ឱ្យ​មាន​ព្រះបន្ទូល​អំពី​បញ្ហា​នេះនៅ​ពេល​ព្រះអង្គឋិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រតិកម្ម​ប្រឆាំង​នឹង​ពួក Catholics ៦សែន​៥ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​នេះ៕​

XS
SM
MD
LG