ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ជំរុញ​ឲ្យ​កាហ្សាក់ស្ថាន​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ចំពោះ​ការ​បង្ក្រាប​នៅ​តំបន់ Xinjiang


លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កាហ្សាក់ស្ថាន នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កាហ្សាក់ស្ថាន នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស កាហ្សាក់ស្ថាន ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ចំពោះ​ការ​ប្រព្រឹត្ត​របស់​ចិន​ទៅ​លើ​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​បង្កើន​ការ​ឈ្លប​យកការណ៍ ការ​ឃុំឃាំង និង​ការ​បង្ខំ​បែប​មនោគមវិជ្ជា​ទៅ​លើ​ជនជាតិ​ភាគតិច Uyghurs កាហ្សាក់ស្ថាន និង​ជនជាតិ​ភាគតិច​ដទៃទៀត ដែល​ភាគច្រើន​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់ Xinjiang។

ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​ប្រទេស​កាហ្សាក់ស្ថាន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាហ្សាក់ស្ថាន​ដែល​ត្រួតត្រា​ដោយ​រដ្ឋ តែងតែ​ចៀសវាង​មិន​រាយការណ៍​អំពី​រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ក្នុង​តំបន់ Xinjiang នោះ​ទេ។

ថ្លែង​នៅ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ក្នុង​រដ្ឋធានី Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន លោក Pompeo បាន​និយាយ​ថា លោក​បាន​លើក​ឡើង​ពី​កង្វល់​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កាហ្សាក់ស្ថាន លោក Mukhtar Tileuberdi។

លោក Pompeo ថ្លែង​ថា លោក​បាន​ពិភាក្សា​អំពី​«ជនជាតិ​ភាគតិច Uighur និង​កាហ្សាក់ស្ថាន​ជាង​មួយ​លាន​នាក់ ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឃុំឃាំង​នៅ​ក្នុង​តំបន់ Xinjiang ដែល​ស្ថិត​នៅ​ម្ខាង​ទៀត​នៃ​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​កាហ្សាក់ស្ថាន៕

XS
SM
MD
LG