ស្ថានីយបោះឆ្នោតបានបិទទ្វារ ហើយនៅក្នុងការបោះឆ្នោតសភាដ៏សំខាន់កាលពីថ្ងៃអាទិត្យនៅក្នុងប្រទេសតួកគី ជាមួយនឹងក្រុមអ្នកបោះឆ្នោតធ្វើការសម្រេចចិត្តថា តើបោះឆ្នោតឲ្យពួកសមាជិកសភាដែលចង់ឲ្យសរសេររដ្ឋធម្មនុញ្ញតួកគីជាថ្មីដើម្បីផ្តល់អំណាចច្រើនជាងមុនឲ្យប្រធានាធិបតី Recep Tayyip Erdogan ឬបែបណា។
គេរំពឹងថា នឹងដឹងលទ្ធផលដំបូងៗក្នុងពេលបីបួនម៉ោងទៀត ក៏ប៉ុន្តែការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថា នេះជាការបោះឆ្នោតប្រកិតគ្នាបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។
លោក Erdogan មិនបានឈរឈ្មោះទេ ក៏ប៉ុន្តែការបោះឆ្នោតនេះមានលក្ខណៈជាការបោះឆ្នោតប្រជាមតិមួយថា តើផ្តល់ឲ្យគណបក្ស AK គ្រប់គ្រង
ប្រទេសនូវចំនួនច្រើនលើសលប់នៅក្នុងសភា ដែលមាន៥៥០អាសនៈ ជាមួយសមាជិកសភានៃគណបក្ស AK ដែលមានគ្នីគ្នាគ្រប់គ្រាន់ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញាជាថ្មីដើម្បីកែប្រែប្រទេសតួកគីឲ្យមានប្រព័ន្ធប្រធានាធិបតីដូចជានៅក្នុងស.រ.អាឬយ៉ាងណា។
ការណ៍នេះមានន័យថាជា ការកែប្រែច្រើនក្រាស់ក្រែលដល់លទ្ធិប្រជាធិបតេយ្យនៃប្រទេសតួកគី និងគាំទ្រដល់ការគ្រប់គ្រងរបស់លោក Erdogan ជាអ្នកនយោបាយមានអំណាចខ្លាំងបំផុតនៃប្រទេសនេះ។
លោក Erdogan បាននិយាយបង្ហាញហេតុផលថា ការកែប្រែនេះជាការចាំបាច់សម្រាប់ការអភិវឌ្ឍនៃប្រទេសតួកគីដើម្បីបង្កើត«ប្រទេសតួកគីថ្មី»មួយក៏ប៉ុន្តែគណបក្សប្រឆាំងបានធ្វើយុទ្ធនាការប្រឆាំងនឹងការកែប្រែនេះ៕