ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​អាមេរិក​ប្រារព្ធ​ពិធី​បុណ្យ​អរ​ព្រះ​គុណ


ក្បួន​ដង្ហែរ​​នៅ​ក្នុង​ពិធីបុណ្យ​អរ​ព្រះ​គុណ
ក្បួន​ដង្ហែរ​​នៅ​ក្នុង​ពិធីបុណ្យ​អរ​ព្រះ​គុណ

ពលរដ្ឋ​អាមេរិក​បាន​ប្រារព្វ​ពិធី​បុណ្យ​អរព្រះគុណ​ (Thanksgiving) ​ប្រចាំ​ឆ្នាំ​នៅថ្ងៃ​ឈប់​សំរាក​គឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​មាន​ការ​ជួប​ជុំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ ទទួល​ទាន​អាហារ និង​ទិញ​ទំនិញ​លក់ចុះ​ថ្លៃ។

ពិធី​ជប់​លៀង​ដែល​ផ្តោត​ទៅ​លើ​មាន់​បារាំង​ ឬ​ មាន់Turkey​ ជាមួយ​នឹង​ម្ហូបនិង​បង្អែម​ជា​ប្រពៃណី​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​គេ​រៀប​ចំ​ទទួល​ទាន​ក្នុង​ពេល​ឈប់​សំរាក ​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍ទី៤​នៃ​ខែវិច្ចិកា។

នៅ​មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សំរាក​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​និង​ក្រុម​គ្រួសារ​បាន​ជូន​ម្ហូប​ទៅ​ដល់​មនុស្ស​ម្នា​ក្នុង​មជ្ឈមណ្ឌល​មួយ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន​ ដែល​ផ្តល់​ម្ហូប​អាហារ​ សម្លៀកបំពាក់​ និង​សេវាកម្ម​ផ្សេង​ទៀត​ដល់ ជន​ក្រី​ក្រ។

នៅ​ថ្ងៃ​ដដែល​នោះ ​លោក​អូបាម៉ា​បាន​ធ្វើ​តាម​ប្រពៃណី​នៃ​ការ​លើក​លែង​មិន​ឲ្យ​យក​មាន់​ Turkey ​ពីរ​ក្បាល​ទៅ​សម្លាប់​ផង​ដែរ។​ បុណ្យ​អរព្រះ​គុណ​នេះ​ បាន​ចាប់​ផ្តើម​ដំបូង​កាលពី​ឆ្នាំ១៦២១​ ហើយ​លោក​ប្រធានាធិបតី​អាមេរិក​ដំបូង​គឺ លោក​ George Washington ​បាន​ប្រកាស​យក​ថ្ងៃ​បុណ្យ​អរព្រះ​គុណ​នេះ ​ជា​ថ្ងៃ​ឈប់​សំរាក ​ក្នុង​ឆ្នាំ​១៧៨៩។

XS
SM
MD
LG