ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ៖ លោក Trump និង​លោកស្រី​ Clinton​ ប្រ​កៀក​ប្រកិត​គ្នា​ក្នុង​រដ្ឋ​សំខាន់​​បី


បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជា​ធិតេយ្យ​ លោក​ស្រី Hillary Clinton ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ខណៈ​លោក​ស្រី​ទស្សនា​ការិយាល័យ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ នៅ​ទីក្រុង​ Oakland រដ្ឋ California កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា។
បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជា​ធិតេយ្យ​ លោក​ស្រី Hillary Clinton ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ខណៈ​លោក​ស្រី​ទស្សនា​ការិយាល័យ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ នៅ​ទីក្រុង​ Oakland រដ្ឋ California កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា។

ការ​ស្ទង់​មតិ​ខាង​នយោបាយ​ថ្មីៗ​នៅ​ក្នុង​ស.រ.អា.​ បង្ហាញ​ថា​លោក ​Donald Trump​ និង​លោក​ស្រី​ Hillary Clinton ដែល​ទំនង​ជា​នឹង​ក្លាយ​ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ប្រកិតៗ​នៅ​ក្នុង​រដ្ឋ​បី​ដែល​មានការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ដែល​អាច​ត្រួត​ត្រា​លទ្ធផល​នៃការ​បោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា។​

លោកស្រី​ Clinton ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ម្នាក់​នៅ​តែ​នាំ​មុខ​៦​ភាគ​រយ​លើស​លោក​ Trump ​ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​ការ​ស្ទង់មតិ​នៅ​ទូទាំង​ប្រទេស​អាមេរិក។ ក៏​ប៉ុន្តែ​ការ​ស្ទង់មតិ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សាកលវិទ្យាល័យ​ Quinnipiac ​ក្នុង​រដ្ឋ​

Pennsylvania​ ក្នុង​ប៉ែក​ខាង​កើត​ស.រ.អា.​ និង​នៅ​ក្នុង​រដ្ឋ​ Ohio ​នៅជិត​ខាង​ក៏​ដូចជាក្នុង​រដ្ឋ​ Florida ក្នុង​ផ្នែក​អាគ្នេយ៍​ស.រ.អា.​ បង្ហាញ​ថា ​ក្រុម​អ្នក​បោះ​ឆ្នោត​មាន​ការ​គាំទ្រ​ប្រកិត​គ្នា​ទៅ​លើ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ នៅ​ក្នុង​រដ្ឋ​ទាំង​បី​ដែល​នៅ​ទីនោះ ​ការ​បោះ​ឆ្នោត​ប្រ​ធានាធិបតី​ស.រ.អា.​បាន​ត្រូវ​សម្រេច​ជា​ញឹកញយ។​

ការ​ស្ទង់​មតិ​ទាំង​នេះ​បង្ហាញ​ថា ​លោកស្រី​ Clinton​ ដែល​កំពុង​ខិតខំ​ប្រឹ​ង​ប្រែង​ឱ្យ​បាន​ក្លាយ​ទៅ​ជា​ប្រធាធិបតី​ស្ត្រី​ទី​មួយ​នៃ​ស.រ.អា.​មាន​ការ​គាំទ្រ​៤៣​ភាគរយ​ទល់​នឹង​៤២​ភាគ​រយ​នៅ​ក្នុង​រដ្ឋ​ Pennsylvania ​និង​រដ្ឋ​ Florida។ ​លោក​ Trump ដែល​ធ្លាប់​ជា​អ្នក​រៀប​ចំ​កម្មវិធី​ជីវិត​ជាក់​ស្តែង​តាម​ទូរទស្សន៍​ដែល​មិន​ធ្លាប់​កាន់​តំណែង​សាធារណៈ​តាម​រយៈ​ការ​ជាប់​ឆ្នោត​សោះ​នោះ​ មាន​ការនាំ​មុខ​៤៣​ភាគ​រយ​ទល់​នឹង​៣៩​ភាគ​រយ​នៅ​ក្នុង​រដ្ឋ​ Ohio៕

XS
SM
MD
LG