ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហិរញ្ញវត្ថុ​ វិន័យ​របស់​កិច្ច​ពិភាក្សា​តទល់់​ធ្វើ​ឲ្យ​បេក្ខជន​​គណបក្ស​អាមេរិក​ទី៣មិន​អាច​​ជា​ប្រធា​នាធិបតី​


រូបភាពឯកសារ៖ បេក្ខជន​ប្រធា​នាធិបតី​ខាង​គណបក្ស​សេរី​និយម​លោក Gary Johnson
រូបភាពឯកសារ៖ បេក្ខជន​ប្រធា​នាធិបតី​ខាង​គណបក្ស​សេរី​និយម​លោក Gary Johnson

ដោយ​ពួក​គណបក្ស​សាធារណរដ្ឋ​មិន​ប្រាកដ​ថានឹងរួប​រួម​គ្នា​ដើម្បី​គាំទ្រ​លោក Donald Trump ហើយ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ​ក្រុម​អ្នក​បោះឆ្នោត​ភាគ​ច្រើន​មិន​ពេញចិត្ត​ទស្សនៈ​របស់​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជា​ធិបតេយ្យនោះ ​លោក Gary Johnson ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សេរីនិយម​មើលឃើញ​ «ឱកាស​ដ៏​ពិតប្រាកដ» ​សម្រាប់​ជម្រើស​មួយ​ទៀត​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ក្លាយ​ជាមេដឹកនាំ​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

លោក ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យនៅ​កម្មវិធី «This Week‍» របស់​បណ្តាញ​ទូរទស្សន៍ ABC ថា «ខ្ញុំគិតថា​លោ​ស្រី Clinton ​និង​លោក Trump ជាឥស្សរៈ​ជន​ដែល​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​នយោបាយ​សព្វថ្ងៃ​នេះ។ ហើយ​នៅពេល​ដែលប្រជា​ពលរដ្ឋ​អាមេរិក៥០ភាគ​រយ​ ​នៅ​ពេល​ឥឡូវ​នេះ ​បាន​ប្រកាស​ខ្លួន​ឯងថា ​ជាអ្នកឯក​រាជ្យ ​ខ្ញុំស្រាប់​តែគិតថា ​ពួកគេ​ជា​អ្នក​គាំទ្រ​សេរីនិយម គ្រាន់​តែ​ពួក​គេ​មិន​ដឹង​ខ្លួន​»។

គណបក្ស​របស់លោក ​ដែល​ផ្តល់​តម្លៃ​សិទ្ធិ​បុគ្គល​ជាង​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល ​នឹងតែងតាំង​បេក្ខជនរបស់​ខ្លួន​នៅ​ចុងខែ​នេះ។ ​ក៏ប៉ុន្តែ ​មាគារ​ឆ្ពោះ​ទៅ​កាន់​បេក្ខជន​របស់​គណបក្ស​ទី​៣​នោះ ចាប់​តាំង​ពី​ការ​ទទួល​ការតែងតាំង​ដល់​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា នៅ​មាន​ឧបសគ្គ​ធំ​ៗ​មួយ​ចំនួន។

បញ្ហា​ធំ​បំផុតទី​មួយគឺ​ថវិកា​។

បុគ្គល​នីមួយៗ​ត្រូវ​តែ​ប្រកាស​បេក្ខភាពរបស់​ខ្លួន​សម្រាប់​ប្រកួត​ប្រជែង​តំណែង​ប្រធានា​ធិបតី​ដោយ​ការបំពេញ​ទម្រង់​បែបបទដ៏​ងាយ​ស្រួល​មួយ​ដើម្បីបញ្ជូន​ទៅ​កាន់​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​សហព័ន្ធ។ ​រហូត​មក​ទល់​ពេល​នេះ ​មាន​ទម្រង់​បែបបទ​ជាង​១.៧០០​ពាក្យ​ ​បាន​ត្រូវ​គេ​បំពេញ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ ​ទោះ​ជាយ៉ាង​នោះ​ក៏ដោយ មនុស្ស​ជា​ច្រើន ​បាន​លែង​សើច​ដោយ​យកឈ្មោះ​មនុស្ស​ដូច​ជា លោក​ Vladimir Putin លោក Fidel Castro លោក​ Rocky Balboa និង លោក Bubby The Cat ជា​ដើម។

ដើម្បី​ប្រកាស​ជា​បេក្ខជន​ផ្លូវការ ​បុគ្គលទាំង​នោះ ត្រូវ​អង្គាស​ប្រាក់ឲ្យ​បាន​យ៉ាងហោច​ណាស់​ក៏​៥​.០០០ដុល្លារ​ដើម្បី​រ​រួម​វិភាគ​ទាន​ដល់យុទ្ធ​នាការ​ឃោស​នាបោះឆ្នោត​នេះ៕

XS
SM
MD
LG