កម្រងរូបភាពល្បីៗសម្រាប់ឆ្នាំ២០១៦ ពីព្រឹត្តិការណ៍ និងហេតុការណ៍ធំៗនានា ដែលបានកើតមានឡើងជុំវិញពិភពលោក។
កម្រងរូបភាពល្បីៗសម្រាប់ឆ្នាំ២០១៦

១
ជាមួយនឹងថ្ពាល់ដិតដាមដោយទឹកភ្នែក លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបាននិយាយរំឮកពីសិស្សបឋមសិក្សាថ្នាក់ទីមួយចំនួន ២០នាក់ ដែលត្រូវបានបាញ់សម្លាប់ក្នុងឆ្នាំ២០១២ នៅឯសាលាបឋមសិក្សា Sandy Hook Elementary School ស្របពេលលោកថ្លែងនៅបន្ទប់ East Room នៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ អំពីវិធានការដែលរដ្ឋបាលលោកនឹងចាត់ឡើងដើម្បីកាត់បន្ថយអំពើហិង្សាដោយកាំភ្លើង។

២
ទារកអាយុបួនខែ ដែលបានកើតជាមួយនឹងទំហំក្បាលតូចខុសធម្មតា ស្ថិតនៅក្នុងដៃរបស់ម្តាយពីមុខផ្ទះរបស់ពួកគេនៅក្រុង Olinda ជិតក្រុង Recife ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

៣
ស្រ្តីរងរបួសម្នាក់មើលទៅកាមេរ៉ា ស្របពេលដែលស្រ្តីម្នាក់ទៀតនិយាយទូរស័ព្ទ បន្ទាប់ពីមានការផ្ទុះចំនួនពីរលើកនៅព្រលានយន្តហោះក្រុងប្រ៊ុចសែល កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦។ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានធ្វើការវាយប្រហារទៅលើព្រលានយន្តហោះនោះ និងស្ថានីយរថភ្លើងក្រោមដី ដោយបានសម្លាប់មនុស្សជាង ៣០នាក់ និងបង្កឲ្យជាង ២០០នាក់ទៀតរងរបួស។

៤
ទារិកា Udai Faisal ដែលរងគ្រោះពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ Al-Sabeen ក្នុងក្រុងសាណា ប្រទេសយេម៉ែន កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦។ ទារិកា Udai បានស្លាប់នៅថ្ងៃទី២៤ ខែមិនា។ គ្រោះទុរភិក្សបានក្លាយជាសោកនាដកម្មមួយដោយសារតែជម្លោះនៅក្នុងប្រទេសយេម៉ែន និងបានរីករាលដាលចាប់តាំងពីប្រទេសអារ៉ាប៊ី សាអូឌីត និងសម្ព័ន្ធមិត្តរបស់ខ្លួន គាំទ្រដោយសហរដ្ឋអាមេរិក ធ្វើយុទ្ធនាការវាយប្រហារតាមអាកាស និងការបំបិទផ្លូវនាវាចរណ៍ មួយឆ្នាំមុនក្តី។

៥
បុរសម្នាក់ជាប់នៅក្នុងបំបែកបាក់បែកនៃស្ពានអាកាសកំពុងសាងសង់មួយ បន្ទាប់ពីស្ពានអាកាសនោះបានរលំនៅក្រុង Kolkata ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦។

៦
ប៉ូលិសបង្រ្កាបបាតុកម្មកេនយ៉ាទាត់ធាក់បាតុករម្នាក់នៅតំបន់កណ្តាលក្រុងណៃរ៉ូប៊ី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងវាយដំទៅលើក្រុមអ្នកគាំទ្របក្សប្រឆាំងអំឡុងពេលបាតុកម្មមួយ ទាមទារឲ្យបានការលុបចោលអាជ្ញាធរបោះឆ្នោតពាក់ពន្ធនឹងភាពលម្អៀង និងអំពើពុករលួយ។

៧
បាឡុងសម្ពាធខ្យល់យក្សរបស់អង្គការណាសាត្រូវបានតៀមដើម្បីបង្ហោះចេញពីព្រលានយន្តហោះ Wanaka នៅកោះ South Island ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

៨
ប៉ូលិសម្នាក់មានដៃស្រោបដោយឈាម ខណៈពេលដែលខ្លួនព្យាយាមរាំរាំងបាតុករ ដែលជាជនពិការ មិនឲ្យទៅដល់វិមាន Plaza Murillo ក្នុងក្រុង La Paz ប្រទេសបូលីវី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។ ក្រុមបាតុករបានដង្ហែក្បួនទៅកាន់វិមាននោះដើម្បីទាមទារការតម្លើងប្រាក់សំណងលើពិការភាពពីរដ្ឋាភិបាល។

៩
បំណែករថយន្តឆាបឆេះនៅកន្លែងរងការវាយប្រហារភេរវកម្មនៅសណ្ឋាគារ Ambassador Hotel បន្ទាប់ពីមានការផ្ទុះគ្រាប់បែកពីរថយន្តមួយកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ពីជាន់លើនៃសណ្ឋាគារនោះ ដែលមានសមាជិកសភាមួយចំនួនស្នាក់នៅ ដោយបានសម្លាប់មនុស្សមួយចំនួន និងបន្តដោយការប្រយុទ្ធគ្នានឹងកាំភ្លើង។

១០
បុរសម្នាក់សរសេរសាររំលែកទុក្ខនៅលើក្តារខៀនមួយ ដើម្បីរំឮកវិញ្ញាណក្ខន្ធសមាជិកសភាមកពីគណបក្ស Labour Party លោក Jo Cox ដែលត្រូវបានបាញ់សម្លាប់នៅទីលាន Parliament Square ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

១១
អ្នកដំណើរឱបគ្នា ស្របពេលដែលពួកគេរង់ចាំនៅខាងក្រៅព្រលានយន្តហោះ Ataturk នៅក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីមានការជម្លៀស ក្រោយពីមានការផ្ទុះ។ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមត្រូវបានគេសង្ស័យថា នៅពីក្រោយការវាយប្រហារនៅព្រលានយន្តហោះនោះ ដោយបានសម្លាប់មនុស្សជាងម្ភៃនាក់ និងបង្កឲ្យមួយចំនួនទៀតរងរបួស។ នេះបើយោងទៅតាមមន្រ្តីតួកគី។

១២
បាតុករម្នាក់ធ្វើការតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ជនស្បែកខ្មៅម្នាក់ឈ្មោះ Alton Sterling ដែលត្រូវបានឃុំខ្លួននៅមន្រ្តីប៉ូលិសក្រុង Baton Rouge ក្នុងក្រុង Baton Rouge រដ្ឋ Louisiana កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦។

១៣
រូបថតបង្ហាញពីយន្តហោះដើរដោយពន្លឺព្រះអាទិត្យ Solar Impulse ២ បើកដោយលោក Andre Borschberg អំឡុងពេលយន្តហោះនោះហោះហើរពីលើពីរ៉ាមីត Giza កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មុនពេលចុះចតនៅក្រុងគែរ ប្រទេសអេហ្ស៊ីប។

១៤
សាកសពតម្រៀបពេញដី បន្ទាប់ពីរថយន្តដឹកទំនិញមួយបានបុករះហ្វូងមនុស្សនៅថ្ងៃបុណ្យជាតិ Bastille Day ក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

១៥
រថក្រោះមួយនៅនឹងមួយកន្លែង ស្របពេលដែលប្រជាពលរដ្ឋតួកគីព្យាយាមបញ្ឈប់រថក្រោះនោះ ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ កងកម្លាំងប្រដាប់អាវុធតួកគី បាននិយាយថា ពួកគេ «បានចូលគ្រប់គ្រងប្រទេសពេញលេញ» ហើយប្រធានាធិបតីតួកគីបានឆ្លើយទៅវិញ ដោយកោះហៅប្រជាពលរដ្ឋឲ្យចេញទៅតាមដងផ្លូវ ដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាល។

១៦
ស្រ្តីម្នាក់អោបសាកសពប្តីរបស់ខ្លួនដែលត្រូវបានសម្លាប់ អំឡុងពេលការបង្រ្កាបគ្រឿងញៀន ក្នុងក្រុង Pasay City ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

១៧
រូបថតចេញពីវីដេអូផ្តល់ឲ្យដោយក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលស៊ីរី Aleppo Media Center (AMC) បង្ហាញពីកុមារាម្នាក់អង្គុយនៅក្នុងរថយន្តសាមុយ បន្ទាប់ពីត្រូវបានយកចេញពីអគារមួយដែលរងការវាយប្រហារតាមអាកាស នៅក្រុង Aleppo កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

១៨
កម្អែលភ្លើងពីភ្លើងឆេះព្រៃតាមបណ្តោយផ្លូវ Lytle Creek Road ជិតក្រុង Keenbrook រដ្ឋ California កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

១៩
រូបថតពីអាកាសបង្ហាញពីអគារដែលរងការខូចខាតនៅក្រុង Amatrice ភាគកណ្តាលប្រទេសអ៊ីតាលី បន្ទាប់ពីមានគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។ គ្រោះរញ្ជួយដីទំហំប្រាំមួយរ៉ិចទ័រ បានកើតឡើងនៅម៉ោង ០៣ និង ៣៦នាទី ព្រឹក ម៉ោងក្នុងស្រុក ហើយលំញ័ររញ្ជួយបានរីករាលដាលពាសពេញភាគកណ្តាលប្រទេសអ៊ីតាលី។

២០
ក្មេងស្រីបាតុករម្នាក់សម្លឹងមុខប៉ូលិសបង្រ្កាបបាតុករអំឡុងពេលបាតុកម្មរំឮកខួបរដ្ឋប្រហារយោធាឆ្នាំ ១៩៧៣ នៅក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

២១
បាតុករម្នាក់ជាមួយនឹងមុខលាបពណ៌បៃតង អង្គុយនៅលើភ្លើងស្តុប ស្របពេលដែលប៉ូលិសបង្រ្កាបបាតុកម្មបារាំងរក្សាសណ្តាប់ធ្នាប់ អំឡុងពេលបាតុកម្មប្រឆាំងនឹងកំណែទម្រង់ច្បាប់ពលកម្មដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលបារាំង នៅក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

២២
ប៉ូលិសបង្រ្កាបបាតុកម្មធ្វើការបាញ់គ្រាប់បែកប្រកាំងដាក់ក្រុមនិស្សិតធ្វើការតវ៉ានៅមហាវិទ្យាល័យ University of Witwatersrand ក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។ ក្រុមអាជ្ញាធរធ្វើការព្យាយាមដាក់ឲ្យមហាវិទ្យាល័យនោះដំណើរការឡើងវិញ បន្ទាប់ពីមានបាតុកម្មអស់រយៈពេលរាប់សិបសប្តាហ៍កន្លងមក។

២៣
ក្រុមជនចំណាកស្រុកព្យាយាមទាញទារកមួយចេញពីទឹក ស្របពេលដែលពួកគេរង់ចាំការជួយសង្រ្គោះពីសំណាក់អង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms នៅសមុទ្រមេឌីទែរ៉ានេ ចម្ងាយប្រមាណ ១២ ម៉ាយ ភាគខាងជើងប្រទេសលីប៊ី កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

២៤
ប្រតិបត្តិការរៀបចំសម្អាតឡើងវិញបន្ទាប់ពីព្យុះសង្ឃរា Hurricane Matthew ក្នុងក្រុង Jeremie ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។

២៥
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និយាយអំឡុងពេលការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីទីពីរនៅមហាវិទ្យាល័យ Washington University ក្នុងក្រុង St. Louis រដ្ឋ Missouri កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។