កម្រងរូបភាពល្បីៗសម្រាប់ឆ្នាំ២០១៦ ពីព្រឹត្តិការណ៍ និងហេតុការណ៍ធំៗនានា ដែលបានកើតមានឡើងជុំវិញពិភពលោក។
កម្រងរូបភាពល្បីៗសម្រាប់ឆ្នាំ២០១៦

២៦
ផ្សែងផុលចេញពីអណ្តូងប្រេងដុតបញ្ឆេះដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម មុនពេលពួកនោះរត់ភៀសខ្លួនចេញពីតំបន់ប្រេង Qayyara ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

២៧
បាតុករស្រែក និងកាន់បដា អំឡុងពេលបាតុកម្មប្រឆាំងនឹងការជាប់ឆ្នោតរបស់លោក Donald Trump កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ .

២៨
ក្រុមអ្នកជួយសង្រ្គោះលើកសាកសពជនរងគ្រោះពីឧប្បត្តិហេតុធ្លាក់យន្តហោះនៅក្នុងតំបន់ភ្នំ La Union ជាយក្រុង Medellin ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ យន្តហោះនោះកំពុងដឹកកីឡាករក្រុមបាល់ទាត់ប្រេស៊ីល Chapecoense ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់
Copa Sudamericana ជាមួយនឹងក្រុម Atletico Nacional របស់ប្រទេសកូឡុំប៊ី នៅពេលដែលយន្តហោះបានធ្លាក់។
Copa Sudamericana ជាមួយនឹងក្រុម Atletico Nacional របស់ប្រទេសកូឡុំប៊ី នៅពេលដែលយន្តហោះបានធ្លាក់។

២៩
កោដ្ឋដាក់ធាតុរបស់មេដឹកនាំគុយបាលោក Fidel Castro ត្រូវបានដឹកឆ្លងកាត់ដងផ្លូវនានានៅក្រុងឡាហាវ៉ាន ដោយចាប់ផ្តើមពីការហែក្បួនរយៈពេលបួនថ្ងៃ នៅប្រទេសគុយបា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៣០
ប្រជាជនប៉ះទង្គិចគ្នាជាមួយនឹងកងល្បាតជាតិវេណេស៊ុយអេឡា ស្របពេលដែលពួកគេព្យាយាមឆ្លងព្រំដែនទៅកាន់ប្រទេសកូឡុំប៊ីតាមស្ពាន Franciso de Paula Santander ក្នុងក្រុង Urena ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។

៣១
ប្រជាពលរដ្ឋដុតទៀននៅកន្លែងរំឮកវិញ្ញាណក្ខន្ធមួយពីមុខវិហារ Kaiser-Wilhelm-Gedaechtniskirche ក្នុងក្រុងប៊ែរឡាំង កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦។ រថយន្តដឹកទំនិញធុនធំមួយបានបុករះចូលផ្សារលក់របស់របរថ្ងៃបុណ្យណូអែល ដោយបានសម្លាប់មនុស្ស ១២នាក់និងបង្កឲ្យជិត ៥០នាក់ទៀតរងរបួស។