ក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ប្រទេសហ្វីលីពីននិយាយថា ពួកគេបានត្រឡប់មកពីកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសព្រុយណេវិញ ដោយមានសុទិដ្ឋិនិយមចំពោះជំហានបន្តទៀតរបស់សមាគមអាស៊ាន ដើម្បីឈានដល់ដំណោះស្រាយចំពោះជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង។
លោក Albert del Rosario រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីននិយាយថា បញ្ហាសមុទ្រចិនខាងត្បូងជា«ប្រធានបទចម្បង»មួយនៅក្នុងកិច្ចប្រជុំរវាងប្រទេសទាំង១០របស់អាស៊ាន។
លោក Del Rosario បានរ៉ាយរ៉ាប់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការជំរុញឲ្យមានក្រមប្រតិបត្តិ (Code of Conduct) ដើម្បីគ្រប់គ្រងបញ្ហាការទាមទារដែនទឹកត្រួតស៊ីគ្នាជាមួយប្រទេសចិន ជាប្រធានបទដែលតែងលេចឡើងជាថ្មី។
លោកថ្លែងថា៖ «បើមើលទៅលើវត្តមានរបស់សមាជិកអាស៊ានទាំង១០ប្រទេស ខ្ញុំមានចំណាប់អារម្មណ៍ គឺមានចំណាប់អារម្មណ៍ដ៏ជាក់លាក់ ល្អ និងវិជ្ជមានថា ពួកយើងមានជំហរមុតមាំ និងមានសាមគ្គីភាពក្នុងន័យថាបានប្រុងប្រៀបខ្លួនដើម្បីធ្វើឲ្យប្រទេសចិនជឿជាក់ថាយើងដល់ពេលត្រូវឈានទៅដល់ក្រមប្រតិបត្តិ (COC) ហើយ។»
ការណ៍នេះគឺផ្ទុយស្រឡះពីកិច្ចប្រជុំកាលពីខែកក្កដាឆ្នាំមុន នៅពេលដែលសមាជិកអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយសារមានការខ្វែងគំនិតគ្នាអំពីដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ នៅពេលនោះ ប្រទេសហ្វីលីពីនទើបបានចរចារួចអំពីស្ថានភាពប្រឈមមុខយ៉ាងតឹងតែងជាមួយប្រទេសចិនអំពីថ្មប៉ប្រះទឹកដែលប្រទេសហ្វីលីពីនថាជាដែនដីរបស់ខ្លួន។
ប្រទេសចិននិងកោះតៃវ៉ាន់ ទាមទារដែនទឹកសមុទ្រចិនខាងត្បូងស្ទើទាំងមូល។ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ ទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។ ដែនទឹកនេះជាតំបន់មាននាវាចរណ៍យ៉ាងមមាញឹកបំផុតមួយ សំបូរត្រី និងអាចមានធនធានប្រេងកាតនិងឧស្ម័នធម្មជាតិដ៏សន្ធឹកសន្ធាប់។
នៅឆ្នាំ២០០២ បណ្តាប្រទេសអាស៊ាននិងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមិនមានចងភ្ជាប់កាតព្វកិច្ច ដើម្បីគ្រប់គ្រងជម្លោះតាមមធ្យោបាយសន្តិវិធី។ ប៉ុន្តែពួកគេនៅមិនទាន់អាចឈានដល់ការព្រមព្រៀងគ្នាចំពោះក្រមប្រតិបត្តិមួយដែលមានជាប់កាតព្វកិច្ច។
កាលពីខែមករា អាជ្ញាធរហ្វីលីពីនបាននាំយកជម្លោះដែនទឹកនេះទៅតុលាការអន្តរជាតិមួយដែលនៅក្រោមសមត្ថកិច្ចរបស់អនុសញ្ញាសហប្រជាជាតិអំពីច្បាប់សមុទ្រ(UNCLOS)។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងការបរទេសចិនបានថ្លែងជាថ្មីថាខ្លួននឹងមិនលះបង់ចោលការទាមទាររបស់ខ្លួនទេ ហើយចង់ដោះស្រាយជម្លោះនេះតាមការចរចាគ្នា។
កិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុខជាកិច្ចប្រជុំសមាគមអាស៊ានធំដំបូងគេក្នុងឆ្នាំនេះដែលប្រទេសព្រុយណេធ្វើជាប្រធានសមាគម។ នៅភ្លាមៗក្រោយពីកិច្ចប្រជុំថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានអាស៊ាន គឺព្រះអង្គម្ចាស់ស៊ុលតង់ Haji Hassanal Bolkiah នៃប្រទេសព្រុយណេ បានកត់សម្គាល់ប្រាប់អ្នកយកព័ត៌មានអំពីការជឿនលឿនទៅមុខ ចាប់តាំងលើកចុងក្រោយដែលសមាគមអាស៊ានបានជជែកគ្នាពីបញ្ហានេះ។
«យើងបានធ្វើការពិភាក្សាគ្នាយ៉ាងល្អរវាងបណ្តាមេដឹកនាំ ហើយក៏មានការជឿនលឿនទៅមុខ ចាប់តាំងពីឆ្នាំមុន យើងបានយល់ស្របគ្នាចំពោះអ្វីដែលខ្ញុំយល់ថាជាយុទ្ធសាស្ត្រពីរដំណាក់កាល។ ទី១ បញ្ហាតំបន់ត្រួតស៊ីគ្នាជារឿងសម្រាប់តែភាគីដែលមានការទាមទារដែនទឹកត្រូវដោះស្រាយខ្លួនឯង។ ទី២ ទាំងអាស៊ាន ទាំងចិន ប្រាថ្នាចង់ឲ្យបង្កើតស្ថានភាពដ៏ស្ងប់ស្ងាត់និងប្រកបដោយសន្តិវិធី ហើយជំរុញការបង្កើតក្រមប្រតិបត្តិឲ្យបានឆាប់។»
ប្រទេសចិនបានបញ្ជាក់ជារហូតមកថាខ្លួនចង់ដោះស្រាយបញ្ហាជម្លោះដែនសមុទ្រនេះដោយផ្ទាល់ជាមួយភាគីជម្លោះនិមួយៗ។ ប្រទេសហ្វីលីពីននិងប្រទេសអាស៊ានមួយចំនួនទៀតបានព្យាយាមធ្វើឲ្យរឿងនេះក្លាយជាបញ្ហាអន្តរជាតិ។ នៅក្នុងឆ្នាំនេះ ប្រទេសចិនក៏នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោក Del Rosario រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិយាយថា ប្រទេសថៃកាលពីសប្តាហ៍មុនបានស្នើឲ្យមានកិច្ចប្រជុំមួយជាមុនរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពង្រឹងសាមគ្គីភាពរបស់ពួកគេនៅមុនជំនួបជាមួយប្រទេសចិន៕
ប្រែសម្រួលដោយ សឹង សុផាត