ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​នៅ​ហ្វីលីពីន​ត្រូវ​បាន​គេ​ថ្កោល​ទោស​ចំពោះ​ការ​គាំទ្រ​ការ​សម្លាប់​អ្នក​កាសែត


លោក​ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី Rodrigo Duterte ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Davao កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី Rodrigo Duterte ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Davao កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​កំពុង​តែ​ថ្កោលទោស​ទៅ​លើ​សុន្ទរកថា​នា​ពេល​ថ្មីៗ​នេះ របស់​ប្រធានាធិបតី​ហ្វីលីពីន​ដែល​នឹង​ចូល​កាន់​តំណែង ដែល​ការពារ​ការ​សម្លាប់​ទៅ​លើ​អ្នក​កាសែត​នៅ​ក្នុង​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក។ ​

លោក​ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី Rodrigo Duterte បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា អ្នក​កាសែត​ជា​ច្រើនត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​តែ​ពួកគេ​ទាំង​នោះ​ពុករលួយ និង​បាន​ព្រមាន​ថា អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​គេ​សម្លាប់​ដូចគ្នា ប្រសិន​បើ​ពួកគេ​ជា​មនុស្ស​ចោលម្សៀត។​

ប្រទេស​ហ្វីលីពីន​គឺ​ជា​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ពិភពលោក​សម្រាប់​អ្នក​កាសែត ដោយ​មាន​អ្នក​កាសែត​ជិត​២០០​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ​

គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​និយាយ​ថា សម្តី​របស់​លោក Duterte «ហាក់​ដូច​ជា​យក​ការ​សម្លាប់​ក្រៅ​អំណាច​តុលាការ​ទៅ​គំរាមកំហែង​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន​ក្លាយ​ទៅ​ជា​វាល​ពិឃាដ​អ្នក​កាសែត»។

លោក Duterte វ័យ​៧១​ឆ្នាំ ដែល​បាន​ធ្វើ​ជា​អភិបាល​ក្រុង Davao អស់​រយៈពេល​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​មុន ជាមួយ​នឹង​ការ​សន្យា​បំប៉ោង​និង​ស្បថស្បែរ​ថា​នឹង​កម្ចាត់​អំពើ​ឧក្រិដ្ឋកម្ម​និង​អំពើ​ពុករលួយ ដោយ​រួម​មាន​ទាំង​ការ​សន្យា​សម្លាប់​ឧក្រិដ្ឋជន​ផង​ដែរ ដែល​នេះបង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្រៀបធៀប​ទៅ​នឹង​លោក​មហាសេដ្ឋី​អចលនទ្រព្យ​ Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​គេ​រំពឹង​ថា នឹង​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​នោះ។

សម្តី​របស់​លោក Duterte បាន​ទទួល​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត​ហ្វីលីពីន​ដែល​រង​ទុក្ខវេទនា​អស់​រយៈពេល​យ៉ាង​យូរ ដែល​មិន​សប្បាយ​ចិត្ត​នឹង​ភាពក្រីក្រ​និង​វិសមភាព ក៏​ដូច​ជា​ការចោទប្រកាន់​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស ដែល​លោក​បាន​បញ្ជា​ឲ្យ​សម្លាប់​ក្រៅ​អំណាច​តុលាការ​រាប់​រយ​ករណី កាល​ពី​ពេល​ដែល​លោក​ធ្វើ​ជា​អភិបាល​ក្រុង Davao នោះ៕

XS
SM
MD
LG