ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរបញ្ចកោណ៖ សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​ភេរវជន​ Khorasan ត្រូវ​បាន​សម្លាប់​នៅ​ស៊ីរី

លោករដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Ash Carterបាន​ហៅ​ការ​ស្លាប់​របស់​ជន​ដែល​មាន​អាយុ៣០ឆ្នាំ​រូប​នេះ​ថា​ជា «ដំណើរ​ថយ​ក្រោយ​មួយ​ដល់​ផែនការ​រ​បស់ពួក​khorasan ក្នុងការវាយ​ប្រហារ​ស.រ.អា និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង»។​

ក្រសួងការពារ​ជាតិ​ស.រ.អា​បាន​បញ្ជាក់​ថា​ វា​ជា​ការ​ពិត​ទាក់ទិន​នឹងការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ខ្លួន ដែល​បាន​បណ្តាល​ឲ្យ​ជនសកម្មប្រយុទ្ធ​ជាន់ខ្ពស់​ម្នាក់​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក al-Qaida ស្លាប់​នៅ​ក្នុង​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេសស៊ីរី​កាលពី​សប្តាហ៍មុន។​

បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ដោយ​ក្រសួង​ការពារ​ជាតិ​ស.រ.អា​កាល​ពី​ថ្ងៃអាទិត្យ​ថាជនជាតិ​អារ៉ាប៊ីសាអូឌីត​ឈ្មោះ Sanafi al-Nasr បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ គេ​បានពណ៌នា​បុរស​នោះ​ថា​ ជា​សមាជិក​ម្នាក់​នៃ​ក្រុម​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា ​ជា​ក្រុម​ Khorasan ​និង​ជា​ «ជន​សង្រ្គាម​សាសនា​ម្នាក់​ជា​យូរយា​មក​ហើយ» ដែល​បាន​កាន់កាប់​កិច្ចការ​ហិរញ្ញវត្ថុ​រវាង​ក្រុម​អ្នក​ផ្តល់ជំនួយ ​និង​កិច្ចប្រតិបត្តិការ​នានា​របស់​ពួក al-Qaida។

លោករដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Ash Carterបាន​ហៅ​ការ​ស្លាប់​របស់​ជន​ដែល​មាន​អាយុ៣០ឆ្នាំ​រូប​នេះ​ថា​ជា «ដំណើរ​ថយ​ក្រោយ​មួយ​ដល់​ផែនការ​រ​បស់ពួក​khorasan ក្នុងការវាយ​ប្រហារ​ស.រ.អា និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង»។​

កាល​ពី​ឆ្នាំ២០១៤​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា​បាន​កំណត់​ឈ្មោះ​ al-Nasr ជា«​ភេរវជន​អន្តរជាតិ​ម្នាក់​ដែល​បាន​ត្រូវ​ចាត់ទុក​ជាពិសេស» ​ដោយសារ​តួនាទី​របស់​ជន​នេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជាមួយ​រណសិរ្ស al-Nusra​ និង​ពួក​ al-Qaida។ក្រសួងនេះក៏​បាន​និយាយ​ថា ក្នុង​ឋានៈ​ជា​«អ្នកយុទ្ធសាស្ត្រកំពូល»ម្នាក់ al-Nasr បាន​ប្រើប្រាស់​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​សេចក្តី​ប្រាថ្នា​របស់គាត់​ក្នុង​ការ​យក​ជនជាតិអាមេរិកាំង ​និង​ផលប្រយោជន៍​អាមេរិកាំង​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ»៕

XS
SM
MD
LG