កុមារស្លាប់ដោយភាពរាំងស្ងួតនៅប៉ាគីស្ថាន
កុមាររាប់សិបនាក់ដែលបានស្លាប់ជាបន្តបន្ទាប់ក្នុងតំបន់ដាច់ស្រយាល Thaparkar ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប៉ាគីស្ថាន គឺជាជនរងគ្រោះដែល បណ្តាលមកពីភាពរាំងស្ងួត។ ទោះបីជា មានកិច្ចខិតខំប្រឹងប្រែងពីរដ្ឋាភិបាលកាលពីពេលថ្មីៗនេះដើម្បីផ្តល់ស្បៀងអាហារនិងទឹកក៏ដោយ ក៏ក្រុមអ្នកវិភាគក្នុងទីក្រុង អ៊ីស្លាម៉ាបាដ បានប្រាប់ Sharon Behn នៃវីអូអេថា សោកនាដកម្មចុងក្រោយបំផុតនេះអាចទប់ស្កាត់បាននិងជាលទ្ធផលនៃភាពអសកម្មផ្នែកនយោបាយ។ សុខ ខេមរាប្រែសម្រួលជូន៕