ភ្នំពេញ —
នៅមុននិងក្នុងអំឡុងពេលមហាបាតុកម្មរបស់ខ្លួន គណបក្សសង្គ្រោះជាតិ ដែលបង្ហាញឲ្យឃើញពីការកើនប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការបោះឆ្នោតចុងក្រោយនេះ ទទួលបានវិភាគទានពីអ្នកគាំទ្រដោយស្ម័គ្រចិត្តជិត១២ម៉ឺនដុល្លារអាមេរិក។ តួលេខនេះគិតក្នុងរយៈពេលប្រាំបីថ្ងៃគឺចាប់ពីថ្ងៃទី១០ខែកញ្ញានិងក្នុងអំឡុងពេលនៃមហាបាតុកម្មរយៈពេលបីថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញា។
អគ្គនាយកហិរញ្ញវត្ថុគណបក្សសង្រ្គោះជាតិគឺលោកគី វណ្ណដារ៉ាចាត់ទុកថា នេះជាជំនួយហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គណបក្សសង្គ្រោះជាតិ។
«ចំពោះបរិមាណថវិកាដែលទទួលបាននេះមានចំនួនធំធេងណាស់ បើប្រៀបធៀបបាតុកម្មដែលយើងធ្វើកន្លងមក ហើយតួលេខធំធេងនេះបានមកពីទឹកចិត្តពលរដ្ឋខ្មែរដែលបានចូលរួមមកពីគ្រប់មជ្ឈដ្ឋាន មានតាំងពីប្រជាពលរដ្ឋប្រកបអាជីវកម្មតូចតាច ដូចជាអ្នកលក់ពោត នំបញ្ចុករហូតដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការនី»។
យោងតាមសេចក្តីប្រកាសរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី១៨ ខែកញ្ញា ឲ្យដឹងថា ក្នុងចំណោមប្រាក់ឧបត្ថម្ភទាំងជិត១២ម៉ឺនដុល្លារអាមេរិកនេះមានជាលុយខ្មែរចំនួន២៤១.៦១៥.៥០០រៀល លុយដុល្លារចំនួន៥៩.៤៣១ដុល្លារ និងលុយបាត១.០០០បាត។
ក្រៅពីនោះមានការឧបត្ថម្ភជាទឹកសុទ្ធ៣១.២៥០យួរ ហើយនិងគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗទៀត។
លោកគី វណ្ណដារ៉ា ដែលជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រប្រចាំមណ្ឌលកំពង់ឆ្នាំង បានរៀបរាប់ថា ប្រាក់ទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការធ្វើមហាបាតុកម្មមួយផ្នែក។
«ធម្មតាថវិកាដែលយើងបានមកនេះគឺយើងប្រើប្រាស់សម្រាប់ការរៀបចំមហាបាតុកម្ម ដូចជា ការទិញសម្ភារៈរដ្ឋបាល សុវត្ថិភាពនៅទីកន្លែង ចំណាយទៅលើខ្ទង់ផ្សេងៗ ដូចជា ធ្វើររោង ជួលអ័រកេស ជួលវីដេអូ live ផ្ទាល់ពីទីកន្លែងបាតុកម្ម ហើយនិងការទិញឧបភោគបរិភោគជូនបាតុករដែលចូលរួមបាតុកម្មនឹងផង»។
មហាបាតុកម្មអហិង្សារយៈពេលបីរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញនេះបានទាក់ទាញការចូលរួមរបស់ក្រុមប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។ពួកគេមួយចំនួនបានអះអាងថា បានលក់សត្វដែលពួកគេចិញ្ចឹមដូចជាសត្វមាន់ ទា ឬសត្វឆ្កែដើម្បីយកសោហ៊ុយធ្វើដំណើរមកចូលរួមការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតតាមការអំពាវនាវរបស់គណបក្សប្រឆាំង។
លោកស៊ឹម សុឃឿនគឺជាបាតុករមួយរូបមកពីខេត្តពោធិ៍សាត់។
«ខ្ញុំចំណាយថវិកាផ្ទាល់ខ្ញុំនឹងការធ្វើដំណើរ ហើយការហូបចុកមួយចំនួននិងបានមកពីការលក់ កន្ទក់ លក់មាន់មួយដើម្បីទៅធ្វើការបាតុកម្មហ្នឹងគឺចង់បានទី១ គឺភាពយុត្តិធម៌»។
ដំណាលគ្នានឹងការធ្វើមហាបាតុកម្មជាលើកទី២របស់គណបក្សប្រឆាំងនោះ មានអំពើហិង្សាយ៉ាងហោចណាស់បីកន្លែងកើតឡើងនៅល្ងាចថ្ងៃអាទិត្យទី១៥ខែកញ្ញា។ បុរសម្នាក់ជាកម្មករសំណង់បានស្លាប់ដោយសារការបាញ់របស់ក្រុមសមត្ថកិច្ច ក្នុងការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋ អ្នកដំណើរ និងបាតុករជាមួយក្រុមសមត្ថកិច្ចនៅចំណុចស្ពានអាកាស សង្កាត់ច្បារអំពៅ ខ័ណ្ឌមានជ័យ ក្រោយពីមានការស្ទះចររាចអស់ជាច្រើនម៉ោង ដោយសារការបិទផ្លូវរបស់អាជ្ញាធរ។
ប្រធានអង្គការលីកាដូ អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានសង្កេតឃើញថា ប្រជាពលរដ្ឋមានឆន្ទៈខ្លាំងក្លាមួយក្នុងការចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
លោកស្រីអធិប្បាយថា ការផ្តល់វិភាគទានរបស់មហាជនដល់គណបក្សនេះមិនមែនជាការខុសឆ្គងនោះទេ។
«ប្រជាពលរដ្ឋខ្លះស្ម័គ្រចិត្តជូនថវិកាខ្លះទៅគណបក្សសង្រ្គោះជាតិ។ ខ្ញុំថា អានេះមិនជាខុសច្បាប់អីទេ ព្រោះអីអត់មាននរណា ទៅបង្ខំនរណាមួយឲ្យប្រគល់ថវិកា លុយកាក់ទៅអ្នកណាមួយទៀតទេ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីគឺលោកផៃ ស៊ីផានវាយតម្លៃជាវិជ្ជមានថា ការរៃអង្គាសប្រាក់របស់ប្រជាពលរដ្ឋឲ្យគណបក្សប្រឆាំងគឺជាវប្បធម៌មួយដែលបង្ហាញពីសាមគ្គីភាព។
«ចំពោះខ្ញុំ ខ្ញុំវាយតម្លៃអាហ្នឹងការសាមគ្គីគ្នា ក៏ប៉ុន្តែដែលគេចាប់អារម្មណ៍គឺចំណូលនឹងចំណាយ។ តើវាមានគណនេយ្យភាព បានសេចក្តីថា មានតម្លាភាពដែរឬទេ?»
លោកគី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុគណបក្សសង្រ្គោះជាតិ អះអាងថា មានការគ្រប់គ្រងត្រឹមត្រូវលើថវិកាវិភាគទានពីអ្នកគាំទ្រនិងសម្ភារៈនានានោះ៕