បក្សប្រឆាំងពិភាក្សាជាមួយមន្ត្រីអាមេរិកមុនពេលលោកអូបាម៉ាជួបមេដឹកនាំអាស៊ាន
លោកស្រី មូរ សុខហួ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិកំពុងស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួបជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិក និងស្ថាប័នគោលនយោបាយមួយចំនួនដើម្បីបញ្ជាក់ពីតម្រូវការសម្រាប់ពលរដ្ឋតំបន់អាស៊ាន។ ការលើកឡើងពីតម្រូវការនេះធ្វើឡើងនៅមុនពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួបជាមួយនឹងមេដឹកនាំអាស៊ាននៅខែកុម្ភៈខាងមុខ។ លោកម៉ែន គឹមសេងនៃ VOA បានសម្ភាសលោកស្រីមូរ សុខហួ អំពីជំនួបនេះ៕