ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រាប់​អ្នក​តំណាង​អ.ស.ប.​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស


A young asylum seeker plays around in a processing center in Traiskirchen, Austria.
A young asylum seeker plays around in a processing center in Traiskirchen, Austria.
លោក កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ត្អូញ​ត្អែរ​ប្រាប់​លោក​សុរិយា ប្រាសាទ​សុប៊ែឌី​ អ្នក​រាយ​ការណ៍ពិសេស​របស់​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ថ្មីៗ​ ​មក​លើ​គណបក្ស​ប្រឆាំង​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​កម្ពុជា។​

លោក​កឹម សុខា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​ប្រមាណ​២​ម៉ោង​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​សុរិយា​នៅ​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ថា​ គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ខណៈ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ទៅ​សួរសុខ​ទុក្ខ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​ ខេត្ត​កោះកុង​ និង​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត្រ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

លោក​បាន​និយាយ​ថា៖ ​«ពាក់​ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ​ជាពិសេស​ ការប៉ុន​ប៉ង​គំរាម​កំហែង​មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ចុង​ក្រោយ​នេះ ដូច​ជានៅ​អន្លង់វែង​ នៅ​កោះ​កុង​ ហើយ​ម្សិលមិញ​នៅ​ប៉ោយប៉ែត​ជាដើម​នេះ»។

ការ​បញ្ជាក់​ប្រាប់​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​ប្រាប់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នេះបាន​កើត​មាន​ឡើង​ចំពេល​ដែល​លោក​សុរិយ៉ា​ប្រាសាទ​សុប៊ែឌី​កំពុង​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​លើ​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ក្រោយ​ពេល​បោះ​ឆ្នោត​នៅ​កម្ពុជា។​

លោក​សុរិយា​ ប្រាសាទ​សុប៊ែឌី​គ្រោង​នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ៍​សប្តាហ៍​ក្រោយ​នេះ។​

នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច ​លោក​សុរិយ៉ា​ប្រាសាទ​សុប៊ែឌី​ក៏​បាន​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ។​

ក្រៅ​ពី​និយាយ​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ​លោក​កឹម សុខា​ក៏បាន​បញ្ជាក់​ប្រាប់​លោក​សុរិយ៉ា​ ប្រាសាទ​សុប៊ែឌី​ថា​ ​គណបក្ស​សង្គ្រោះជាតិ​អាច​ចូល​រួម​ប្រជុំ​សភា​បាន​ ដរាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រមឲ្យមាន​ការ​កែ​ទម្រង់​សមាស​ភាព​គ.ជ.ប.ជា​មុន​សិន។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យបោះ​ឆ្នោត​ជ្រើស​រើស​សមាសភាព​គ.ជ.ប. ​ដោយ​សម្លេង២ភាគ​៣​នៅ​សភា។ ​ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាម​ទារ​ឲ្យបោះ​ឆ្នោត​ដោយ​សម្លេង​៥០%​បូក​១​វិញ។​

លោក​កឹម សុខាបាន​ព្រមាន​ថា ​ប្រសិន​ណា​បើ​ការ​ទាមទារ​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ អាច​នឹង​មាន​អ្វី​កើត​ឡើង។​ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ​នឹង​មាន​អ្វី​កើត​ឡើង​ទេ។​

លោក​និយាយ​ថា៖​ «បើ​សិន​ជា​បិទ​ទ្វារ​ចរចា ​គ្មាន​អ្នក​ណា​ដេក​ឪ​ងាប់​ទេ។​ រឿង​សម្ពាធ​ពី​អន្តរជាតិ​ ឬ​យ៉ាង​ម៉េច ​គេ​កែ​យ៉ាង​ម៉េច​ យើង​អត់​ដឹង។ ​វា​អាច​ទាំង​អស់។ ​ស្អី​ក៏​វា​អាច​ដែរ។ ​ប្រសិន​ណា​បើច្រក​មួយ​ ប្រសិន​គេ​បិទ​ច្រមុះ​យើង​ យើង​មិន​រក​ដង្ហើម​តាម​មាត់?​ បើ​សិន​គេ​បិទ​មាត់​យើង​ យើង​មិន​រក​ដង្ហើម​តាម​ច្រមុះ?»​

លោក​ព្រំ សុខា​ សមាជិក​ក្រុមចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្តី​បន្ទោស​ទៅ​លើ​ភាព​ជាប់​គាំង​នេះ​ថា ​បណ្តាល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជានៅ​តែ​បញ្ជាក់​ជំហរ​ឲ្យមាន​ការ​ចរចាដើម្បី​រក​ដំណោះ​ស្រាយ។

លោក​និយាយ​ថា៖ ​«ជា​ឧបសគ្គ​សម្រាប់​ការ​ចរចា​...​និយាយ​យ៉ាង​ដូច្នេះ ​មិន​មែន​មាន​ន័យ​ថា​ គណបក្ស​ប្រជាជន​បិទ​ផ្លូវ​ចរចា​ទេ។​ យើង​នៅ​តែ​បើក​ទ្វារ​អញ្ចឹង។​ ប៉ុន្តែ​សុំឲ្យគាត់​ពិចារណា​ឡើង​វិញ​ ដូច​ការ​លើក​ឡើង​២ភាគ​៣​នេះ។​ វាមិន​មែន​គ្រាន់​តែ​លើក​ឡើង​ដើម្បី​ដោះ​ស្រាយ ​លើក​ឡើង​ដើម្បី​គាំង»។​

លោក​សន ម៉ាក​ឃីនថស ​អ្នក​នាំ​ពាក្យស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យគណបក្ស​ទាំង​ពីរ​ស្វែង​រក​ការ​សម្រប​សម្រួល​ដើម្បី​អត្ថប្រយោជន៍​ពលរដ្ឋ​កម្ពុជា។​

លោក​និយាយ​ថា៖​«ជំហរ​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ទាក់​ទិន​នឹង​នយោបាយ​កន្លង​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​នៅ​តែ​ដដែល។​ យើង​ជំរុញ​ឲ្យភាគី​ទាំង​ពីរ ​CPP​ និង​CNRP​ ស្វែង​រក​ការ​សម្រប​សម្រួល​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។​ បញ្ហា​នេះ​វាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ដែល​ភាគី​ទាំង​ពីរ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​លើក​ដំកើង​ការ​កែ​ទម្រង់ដើម្បី​លិទ្ធិ​ប្រជា​ធិបតេយ្យ។​ នេះ​ជាការ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា»។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ ​នៅ​តែមាន​ជំហរ​ផ្ទុយ​គ្នា​ទាក់​ទិន​នឹង​កំណែ​ទម្រង់សមាស​ភាព​គ.ជ.ប.៕
XS
SM
MD
LG