ភ្នំពេញ —
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះអង្គការសិទ្ធិមនុស្សលីកាដូបានសម្រេចយកជនរងគ្រោះចំនួន៥នាក់ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបង្ក្រាបដោយអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ា និងនៅរោងចក្រយ៉ាកជីង ទៅព្យាបាលរបួសនៅប្រទេសថៃ បន្ទាប់ពីពួកគេត្រូវបានតុលាការក្រុងភ្នំពេញសម្រេចដោះលែងចេញពីពន្ធនាគារកាលពីសប្តាហ៍មុន។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ជនរងគ្រោះទាំង៥នាក់ រួមមានលោកវន់ ពៅ លោកចាន់ ពុទ្ធិស័ក លោកថេង សាវឿន លោកសុគន្ធ សម្បត្តិពិសិដ្ឋ និងលោកយ៉ុង សំអនត្រូវបានសម្រេចថា នឹងត្រូវយកទៅព្យាបាលនៅប្រទេសថៃ។
លោកមានប្រសាសន៍ថា ការសម្រេចនាំពួកគេយកទៅព្យាបាលនៅក្រៅប្រទេសគឺដោយសារតែពួកគេបានរងរបួសធ្ងន់ធ្ងរនៅក្នុងការបង្ក្រាបកាលពីដើមខែមករា។ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់លោក សុគន្ធ សម្បត្តិពិសិដ្ឋបានចាកចេញពីកម្ពុជាទៅព្យាបាលនៅប្រទេសថៃមុនគេកាលពីរសៀលថ្ងៃអាទិត្យ។ ចំណែកជនរងគ្រោះ៤នាក់ផ្សេងទៀតនិងចេញទៅជាបន្តបន្ទាប់តាមក្រោយ។
លោកនិយាយថា៖ «បាទ នេះដោយសារគាត់រងរបួសធ្ងន់ធ្ងរ ដូចជាលោកសុគន្ធ សម្បត្តិពិសិដ្ឋដៃរបស់គាត់ត្រូវបាក់ ហើយឆ្អឹងរបស់គាត់ត្រូវដុះជ្រួស ដែលត្រូវការវះកាត់ទាញឆ្អឹងដាក់តម្រង់ឲ្យបានដូចដើមវិញ»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្រេចដោះលែងជនជាប់ចោទ២៥នាក់ រួមទាំងមេដឹកនាំសហជីពគឺលោកវន់ ពៅ បន្ទាប់ពីពួកគេបានជាប់ពន្ធនាគារអស់រយៈពេលជាង៥ខែ។
ជនរងគ្រោះទាំង២៥នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការបង្ក្រាបបង្ហូរឈាមមួយកាលពីដើមខែមករា នៅសួនឧស្សាហកម្មកាណាឌីយ៉ា នៅរោងចក្រយ៉ាកជីង និងនៅគល់ស្ពានស្ទឹងមានជ័យ។
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរងរបួសធ្ងន់ធ្ងរត្រង់ក្បាល បាននិយាយថា លោកគ្រោងនឹងចេញទៅព្យាបាលនៅប្រទេសថៃនៅសប្តាហ៍ក្រោយ។
លោកវន់ ពៅបានជាប់ពន្ធនាគាររយៈពេល៥ខែ និង២ថ្ងៃជាមួយនិងក្រុមកម្មករ និងសកម្មជនដីធ្លីផ្សេងទៀត។
លោកមានប្រសាសន៍ថា ជីវិតជាប់ពន្ធនាគារមិនបានធ្វើឲ្យលោកបាក់ស្បាតក្នុងការចូលរួមតវ៉ាដើម្បីរកយុត្តិធម៌ក្នុងសង្គមទេ។
លោកនិយាយថា៖ «ពីព្រោះយើងគិតថា ការបាក់ស្បាត ការភ័យខ្លាចមិនមែនជាដំណោះស្រាយសម្រាប់យើងទេ។ អញ្ចឹងយើងជាអ្នកតស៊ូមតិ ជាសកម្មជនសិទ្ធិមនុស្ស យើងមិនអាចយកការបាក់ស្បាត យកការភ័យខ្លាច យកមកដាក់មុខទេ។ បើយើងយកអាហ្នឹងមកដាក់មុខគឺយើងចប់បេសកកម្មរបស់យើង។ អញ្ចឹងគឺសម្រាប់ខ្ញុំគឺអត់មានយកបញ្ហាហ្នឹងមកដាក់មុខទាល់តែសោះគឺខ្ញុំរក្សាឧត្តមគតិ និងឆន្ទៈរបស់ខ្ញុំដដែលដើម្បីជាតិខ្មែរនិងសង្គមខ្មែរ»។
លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅតំបន់បឹងកក់ មានប្រសាសន៍ថា លោកមិនចុះញ៉ម ដោយសារជាប់ពន្ធនាគារទេ។ តែផ្ទុយទៅវិញលោកនឹងបង្កើនសកម្មភាពរបស់លោកឲ្យខ្លាំងជាងមុនដើម្បីស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ។
លោកនិយាយថា៖ «បាទ អត់ទេ សម្រាប់ខ្ញុំនៅមានជំហរដដែល ហើយខ្លាំង រឹងមាំជាងមុនទៅទៀត ដោយសារយើងឃើញថា សង្គមខ្មែរមានភាពអយុត្តិធម៌ហ្នឹងកាន់តែច្រើនទៅៗ ហើយជាពិសេស ខ្ញុំមានបទពិសោធន៍ជាប់ក្នុងពន្ធនាគារ យើងឃើញភាពអយុត្តិធម៌ខ្លាំងមែនទែនពីប្រព័ន្ធតុលាការ»។
ជនជាប់ចោទទាំង២៥នាក់នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបង្កការខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីដើមខែមករា។
ក្នុងចំណោមជនជាប់ចោទទាំង២៥នាក់ លោកវន់ ពៅ និងលោក ចាន់ ពុទ្ធិស័កបានអះអាងថា នៅសប្តាហ៍ក្រោយពួកគេនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ ដែលបានចេញដីកាឃុំឃាំងពួកគេអស់រយៈពេលជាង៥ខែនៅក្នុងពន្ធនាគារ៕