ភ្នំពេញ —
លោក ស្រី មួរ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ គ្រោងនឹងដាក់ពាក្យប្តឹងប្រឆាំងនឹងលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ និងគូរកនពីបទថា បានបញ្ជាឲ្យប្រព្រឹត្តអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សប្រមាណជិត១០នាក់រងរបួស។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ កងកំលាំងសន្តិសុខខណ្ឌដូនពេញប្រដាប់ដោយដំបងគ្រប់ដៃនិងពាក់មួកខ្មៅការពារ ក្រោមបញ្ជាផ្ទាល់របស់លោកសុខពេញវុធ បានវាយបង្កា្របដោយអំពើហិង្សាក្នុងខណៈពេលលោកស្រី មួរ សុខហួរ ប៉ុនប៉ងចូលទីលានប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ឋិមនុស្ស។ មន្ត្រីសិទ្ឋិមនុស្សនិងសាក្សីឃើញផ្ទាល់ភ្នែកបានបញ្ជាក់ថាយ៉ាងតិចមានមនុស្សប្រមាណពីប្រាំពីរទៅ១០នាក់បានរងរបួសធ្ងន់និងស្រាលដោយរាប់បញ្ជូលទាំងអ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ អ្នកការសែត និងក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សបានអះអាងថាអ្នករងរបួសភាគច្រើនត្រូវបានកងកំលាំងសន្តិសុខវាយអោយបែកក្បាលរហូតដល់ហូរឈាមនិងវាយទាត់ធាក់យ៉ាងដំណំ។ ក៏ប៉ុន្តែអ្នករងរបួសទាំងនោះមិនបានវាយកងកំលាំងសន្តិសុខវិញទេ។
លោក ស្រី មួរ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិបានបង្ហាញមុខអ្នករងគ្រោះចំនួនប្រាំពីររូប នៅក្នុងអង្គសន្និសិទ្ឋការសែតមួយនៅព្រឹកថ្ងៃអង្គារនេះនៅទីស្នាក់ការរបស់គណបក្ស។
លោកស្រីបានអះអាងថាមេធាវីរបស់លោកស្រីកំពុងរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងប្រឆាំងលោកសុខ ពេញវុធនិងគូរកន ក្នុងសំណុំរឿងព្រហ្មទណ្ឌទៅកាន់តុលាការក្រុងភ្នំពេញ។លោកស្រីបានទាមទារអោយបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យមួយ។ពាក់ព័ន្ឋនឹងការប្រើប្រាស់អំពើហិង្សាកន្លងមក ទៅលើបាតុកម្មនិងអំពើហិង្សាកាលពីថ្ងៃច័ន្ទនៅទីលានប្រជាធិបតេយ្យ។ លោកស្រីនិយាយថា៖
«អ្នកដែលប្រព្រឹត្តអត់រួចខ្លួនទេ។ហើយដល់ពេលនោះអត់មានគណបក្សប្រជាជនណាមកការពារអស់លោកទេ។ច្បាប់ការពារលោកលុះត្រាតែច្បាប់ការពារបាន។តែច្បាប់គេដាក់មកគេការពារច្បាប់ដើម្បីផលប្រយោជន៏សិទ្ឋិសេរីភាពប្រជាពលរដ្ឋនិងប្រទេសជាតិ»។
ទីលានប្រជាធិបតេយ្យត្រូវបានអាជ្ញាធរក្រុងភ្នំពេញបានដាក់អោយនៅទំនេរដោយរងចាំសេចក្តីសំរេចរបស់តុលាការក្រោយពីបានវាយបណ្តេញក្រុមបាតុករបស់គណបក្សសង្គ្រោះជាតិកាលពីខែមករា។
អ្នកស្រីមួរ សុខហួរ បានព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យចំនួនប្រមាណ៦ដងតែត្រូវបានកងកំលាំងសន្តិសុខខណ្ឌដូនពេញបានរាំរាំង។
លោកស្រីបានអះអាងថានៅចុងខែនេះបន្ទាប់ពីលោកស្រីរាយការណ៏ពីសកម្មភាពបង្ក្រាបប្រាប់ក្រុមអ្នកការទូតរួចហើយ។អ្នកស្រីនិងទៅកាន់ទីលានប្រជាធិបតេយ្យសារជាថ្មីទៀត។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញមិនអាចស្នើសុំដើម្បីសេចក្តីបំភ្លឺបាន ទេ។ក៏ប៉ុន្តែលោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានបញ្ជាក់ថាការដាក់ពាក្យប្តឹងជាសិទ្ឋិរបស់លោកស្រី។លោកបានបញ្ជាក់ថាអាជ្ញាធរគ្រាន់តែអនុវត្តន៏ទៅតាមតួនាទីរបស់ខ្លួនតែប៉ុណ្ណោះ។ លោកនិយាយថា៖
«គាត់ទៅប្តឹងអ្វីប្តឹងទៅក៏ប៉ុន្តែអ្វីដែលសំខាន់គឺយើងជាមន្ត្រីរដ្ឋបាលនៅមូលដ្ឋានយើងពង្រឹងការអនុវត្តន៏ច្បាប់ដូច្នេះសិទ្ឋិសេរីភាពរបស់គាត់»។
លោក ប៉ែន ឈុនសារ៉ាវ័ន្ត ជំនួយការលោកស្រីមួរ សុខហួរដែលបានរងរបួសបែកក្បាលមានបញ្ជាក់ថាការវាយបង្ក្រាបនេះមិនមែនបំណងវាយអោយរងរបួសទេ។គឺកងកំលាំងសន្តិសុខមានបំណងវាយសម្លាប់តែម្តង។
លោកបានបញ្ជាក់ថាលោកគ្រោងនឹងដាក់ពាក្យប្តឹងដាច់ដោយឡែកមួយផ្សេងទៀតក្នុងនាមជនរងគ្រោះប្រឆាំងនឹងលោក សុខ ពេញវុធពីបទ«បានបង្រ្កាបប្រជាពលរដ្ឋនិងពីបទប៉ុនប៉ងមនុស្សឃាត»៕