រថយន្ដនៅអាមេរិកដែលត្រូវបានចោរលួច ត្រូវបានដឹកយកទៅលក់នៅអាហ្វ្រិក
- Steve Herman
មនុស្សភាគច្រើនប្រឈមមុខនឹងភ្នាក់ងារគយនិងការពារព្រំដែន នៅពេលដែលពួកគេចូលមកក្នុងសហរដ្ឋអាមេរិកនៅច្រកព្រំដែនផ្លូវគោក ឬនៅអាកាសយានដ្ឋាន។ ប៉ុន្តែភ្នាក់ងារទាំងនោះក៏ត្រូវទទួលខុសត្រូវចំពោះការត្រួតពិនិត្យមើលទំនិញដែលត្រូវដឹក ចេញទៅក្រៅប្រទេសផងដែរ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់វីអូអេ លោក Steve Herman រាយការណ៍ពីកំពង់ផែក្រុង Baltimore រដ្ឋ Maryland អំពីពាណិជ្ជកម្មដ៏សំខាន់មួយចំពោះរថយន្ដដែលត្រូវបានគេលួចដឹកជញ្ជូនចេញពីសហរដ្ឋអាមេរិកទៅអាហ្វ្រិក។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕