អ្នកនៅរស់និងមេដឹកនាំពិភពលោករំឭកខួបទី៨០នៃការរំដោះចេញពីជំរំមរណៈ Auschwitz
- Henry Ridgwell
អ្នករស់រានជីវិតប្រមាណ៥០នាក់ បានចូលរួមជាមួយក្រុមមេដឹកនាំពិភពលោកកាលពីថ្ងៃទី២៧ ខែមករា នៅទីតាំង Auschwitz ក្នុងប្រទេសប៉ូឡូញ ដែលជាអតីតជំរំមរណៈរបស់ពួក Nazi អាល្លឺម៉ង់ ដើម្បីរំឭកខួបទី៨០នៃការរំដោះក្នុងសង្គ្រាមលោកលើកទី២។ ទិវារំឭកខួបនេះ ត្រូវបានប្រារព្វជុំវិញពិភពលោកថាជាទិវាចងចាំរបបប្រល័យពូជសាសន៍អន្តរជាតិ Holocaust។ លោក Henry Ridgwell រាយការណ៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕