លោកអូបាម៉ាធ្វើការអភិរក្សចំណែកដ៏សំខាន់នៃប្រវត្តិសាស្រ្តអាមេរិក
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងមនុស្សផ្សេងទៀត កំពុងព្យាយាមអភិរក្សទីកន្លែងប្រវត្តិសាស្រ្តនិងតំបន់អេកូបរិដ្ឋានសំខាន់ៗរបស់អាមេរិក ដើម្បីឲ្យមនុស្សជំនាន់ក្រោយអាចដឹងអំពីមេរៀនប្រវត្តិសាស្រ្តទាំងនេះ។ ដោយសារគំនិតនេះ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី បានជ្រើសរើសជំរំឃុំឃាំងពលរដ្ឋអាមេរិកាំងដើមកំណើតជប៉ុន ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២នៅកោះហាវ៉ៃ ហើយនឹងទីកន្លែង Brown’s Canyon ដែលមានផ្ទៃដី៨ពាន់៥រយហិកតានៅតាមបណ្តោយដងទន្លេ Arkansas ក្នុងរដ្ឋ Colorado ជាកេរដំណែលជាតិ។ ដំណើរការនេះ ធ្វើឲ្យមានការការពារខាងផ្លូវច្បាប់ខ្លះ ហើយក៏ជួយសង្កាត់ប្រវត្តិសាស្ត្រ Pullman នៅក្នុងទីក្រុងChicago ផងដែរ។ អ្នកយកព័ត៌មានរបស់ VOA លោក Kane Farabaugh រាយការណ៍ព័ត៌មាននេះពីទីក្រុងChicago ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕