លោកអូបាម៉ាព្រមានថា កំណែទម្រង់របស់ភូមាមិនបានទាំងស្រុងទេ
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី អូបាម៉ា បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសភូមា ដែលលោកបានព្រមានថា កំណែទម្រង់នៅមិនទាន់ចប់សព្វគ្រប់នៅឡើយ អស់រយៈពេល៤ឆ្នាំបន្ទាប់ពីភូមាងើបចេញពីរបបគ្រប់គ្រងយោធារយៈពេលកន្លះសវត្សរ៍នោះ។ លោក Luis Ramirez អ្នកឆ្លងឆ្លើយព័ត៌មានពីសេតវិមានឲ្យវីអូអេ កំពុងធ្វើដំណើរជាមួយនឹងលោកប្រធានាធិបតី ហើយមានសេចក្តីរាយការណ៍នេះ។ នាង ទែន សុខស្រីនិតជូនសេចក្តីប្រែសម្រួល៕